យើងបានជួបសោភានៅពេលដែលវិបត្តិជំងឺរាតត្បាតពិភពលោកកំពុងស្ថិតក្នុងកម្រិតរីករាលដាលខ្លាំង។ នាងរស់នៅក្នុងផ្ទះដ៏តូចមួយជាមួយម្តាយ ឪពុក និងប្អូនប្រុស។ រាល់ថ្ងៃម្តាយរបស់នាងប្រឹងប្រែងធ្វើការនៅក្នុងហាងដ៏តូចមួយ រកចំណូលបានត្រឹម $2.50 ហើយងឪពុករបស់នាងនេសាទត្រីពីស្ទឹងមកធ្វើម្ហូប។ សោភា និងប្អូនប្រុសរបស់នាងប្រឹងប្រែងរៀនសូត្រណាស់ ហើយឪពុកម្តាយរបស់នាងមានមោទនភាពជាខ្លាំង។
ជាអកុសល មានកត្តាប្រឈមជាច្រើនបានរារាំងដល់សោភា។ ដោយសារតែជំងឺរាតត្បាត បានធ្វើឱ្យសាលារៀនរបស់នាង ត្រូវបិទទ្វារ ដែលតម្រូវឱ្យនាងសិក្សាតាមអនឡាញ ខណៈដែលសេវាអ៊ីនថឺណេតរបស់នាងមានកំណត់ ហើយម្តាយរបស់នាងត្រូវចេញក្រៅដើម្បីធ្វើការងារ។ ផ្ទះរបស់សោភានៅជិតស្ទឹង ដែលជារឿយៗត្រូវជួបគ្រោះទឹកជំនន់ ហើយនាងក៏ធ្លាប់កើតជំងឺឆ្លងជាច្រើនដងដោយសារទឹកកខ្វក់។ ឪពុករបស់នាងបានខ្ចីលុយគេ $200 ដើម្បីជួសជុលផ្ទះ និងការពារពីទឹកជំនន់ ប៉ុន្តែពេលនេះគឺត្រូវប្រឈមមុខនឹងសម្ពាធដ៏ធំនោះគឺត្រូវសងបំណុល ខណៈដែលប្រាក់ចំណូលនៅមានកម្រិតនៅឡើយ។
នៅប្រទេសកម្ពុជា ការដែលមានប្រាក់ចំណូលថេរ វាផ្តល់នូវសុវត្ថិភាពដល់កូនៗ និងទម្លាក់សម្ពាធចេញពីកុមារពីការរកងារដែលមិនស្របច្បាប់ ដែលនេះអាចដឹកនាំឱ្យមានការកេងប្រវ័ញ្ចដោយងាយ។ យើងប្រឹងប្រែងធ្វើការ ដើម្បីការពារការណ៍នេះពីការកេងប្រវ័ញ្ច។
ក្រុមគ្រួសាររបស់សោភា ទទួលបានកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ ដែលផ្គត់ផ្គង់ពេញលេញលើអាហារហូបចុក និងកាតទូរស័ព្ទមួយ ដើម្បីឱ្យមន្ត្រីកិច្ចការសង្គមរបស់យើងអាចទាក់ទងជាប្រចាំជាមួយនាង ដើម្បីធានាថានាងមានសុវត្ថិភាព។ យើងបានធ្វើការជាមួយឪពុកម្តាយរបស់នាង ដើម្បីរកឱ្យឃើញយុទ្ធសាស្ត្ររំដោះខ្លួនពីបំណុល តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលស្តីអំពីសារៈសំខាន់នៃការរួចពីបំណុល និងការរួមចំណែកក្នុងការជួសជុលលំនៅឋានដើម្បីសោភាមានទីកន្លែងស្នាក់នៅមានសុវត្ថិភាព។
យើងមានការតាំងចិត្តខ្ពស់ដើម្បីបង្កើតផលជះរយៈពេលវែងសម្រាប់ក្មេងស្រីជាអាទិភាព ដូច្នេះ យើងសូមថ្លែងអំណរគុណ សម្រាប់ការដែលអ្នកបានដើរលើវិថីនេះជាមួយក្មេងស្រីដើម្បីបង្ការ
មិនឱ្យមានការជួញដូរ មុនពេលដែលវាកើតឡើង។
Meet Sreyneang.. One of our University Graduates! When we first met Sreyneang in 2014 she faced many challenges and although life was