ផានី

Phany

យើងរស់នៅក្នុងទីកន្លែងដែលគ្មាននរណាម្នាក់ចង់រស់នៅទេ។ វាគឺជារោងដ៏តូចមួយនៅលើតំបន់លូ។ សមាជិកគ្រួសាររបស់ខ្ញុំ ទាំងប្រាំបួននាក់ រស់នៅក្នុងបន្ទប់ដ៏តូចចង្អៀតមួយ។ ម្ចាស់ដីអនុញ្ញាតឱ្យយើងសាងសង់ជម្រកបណ្តោះអាសន្ន ក្នុងលក្ខខណ្ឌដែលយើងមើលថែទាំសម្បត្រិរបស់គាត់។

លើកលែងខ្ញុំ និងប្អូនស្រីរបស់ខ្ញុំ បងប្អូនរបស់ខ្ញុំទាំងអស់សុទ្ធតែបានបោះបង់ការសិក្សា ដើម្បីរកលុយ ហើយខ្ញុំក៏គិតថាខ្ញុំក៏នឹងធ្វើបែបនេះដែរ។ យើងមិនដែលមានអាហារបរិភោគគ្រប់គ្រាន់ ហើយផ្ទះរបស់យើងបានក្លាយជាទីកន្លែងមួយដែលគ្មានភាពរីករាយទាល់តែសោះ។

មុនពេលដែលខ្ញុំសម្រេចចិត្តឈប់រៀន ខ្ញុំបានជួបមនុស្សម្នាក់មកពី AusCam។ ក្រុមការងារនៅទីនោះបង្ហាញការស្វាគមន៍ដល់ខ្ញុំ វាដូចជាខ្ញុំបានរកឃើញទីកន្លែងដ៏រីករាយរបស់ខ្ញុំហើយ។ ខ្ញុំបានរៀបរាប់ប្រាប់ពួកគាត់គ្រប់យ៉ាង ចែករំលែកអំពីអ្វីដែលខ្ញុំបារម្ភបំផុត និងអំពីក្តីសុបិនរបស់ខ្ញុំ។ ពួកគាត់បានផ្តល់ប្រាក់ឧបត្ថម្ភថ្លៃអាហារប្រចាំខែដល់គ្រួសាររបស់ខ្ញុំ ប្រសិនបើខ្ញុំសន្យាថាស្នាក់នៅក្នុងសាលារៀន។ ពួកគាត់ថែមទាំងចេញថ្លៃចំណាយសម្រាប់សម្ភារៈសិក្សារបស់ខ្ញុំទៀតផង និងជួយខ្ញុំរកបានការងារក្រៅម៉ោងដែលមានសុវត្ថិភាព ដើម្បីខ្ញុំអាចជួយដល់គ្រួសាររបស់ខ្ញុំបាន។ ក្រុមការងាររបស់ AusCam បានបង្ហាត់បង្ហាញ និងគាំទ្រខ្ញុំ។ ពួកគាត់បានផ្តល់កម្លាំងចិត្តដល់ខ្ញុំដើម្បីបន្តដំណើរទៅមុខ។

ពេលនេះ ខ្ញុំគឺជាសិស្សសាកលវិទ្យាល័យជំនាន់ទី 1 (ដែលទទួលបានអាហារូបករណ៍!) ហើយខ្ញុំកំពុងធ្វើការជាបុគ្គលិកពេញម៉ោង រកប្រាក់ចំណូលបានបន្ថែមទៀតសម្រាប់គ្រួសារទាំងមូលរបស់ខ្ញុំ។ វាពិតជាពិបាកក្នុងការធ្វើតុល្យភាពរវាងការងារពេញម៉ោង និងកិច្ចការសាលា ក្នុងពេលតែមួយ ប៉ុន្តែ AusCam គឺកំពុងស្ថិតនៅទីនេះនៅឡើយ។ ខ្ញុំមានមោទនភាពចំពោះការដែលខ្ញុំបានឆ្លងកាត់មកដល់ឆ្ងាយត្រឹមនេះ ពីកន្លែងដែលខ្ញុំមិនធ្លាប់គិតថាខ្ញុំអាចនៅមានជម្រើសផ្សេងទៀតឡើយ។

ខ្ញុំបានប្រាប់ AusCam ថា ខ្ញុំលែងត្រូវការជំនួយហិរញ្ញវត្ថុពួកគាត់ទៀតហើយ ដូច្នេះពួកគាត់អាចចំណាយកញ្ចប់នេះសម្រាប់ក្មេងស្រីម្នាក់ផ្សេងទៀតដែលកំពុងត្រូវការ ប៉ុន្តែខ្ញុំដឹងថាពួកគាត់នឹងនៅតែជាជំហ៊រសម្រាប់ជួយដល់ខ្ញុំជានិច្ច។

ចែករំលែកការផ្សាយ

ការផ្សាយដែលទាក់ទង

ស្រីនាង

Meet Sreyneang.. One of our University Graduates! When we first met Sreyneang in 2014 she faced many challenges and although life was

នាថ

ក្មេងស្រីម្នាក់ៗ ដែលយើងបានធ្វើការជាមួយគឺសុទ្ធតែមានលក្ខណៈពិសេសរៀងខ្លួន ដូច្នេះ កិច្ចការរបស់យើងត្រូវតែមានលក្ខណៈពិសេសដូចគ្នាដែរ។ យើងជឿជាក់ក្នុងការគាំទ្រជាបុគ្គល ហើយយើង

ដាណេ

ដាណេគឺជានិសិត្សបញ្ចប់ថ្នាក់សាកលវិទ្យាល័យ និងជាជំនួយការអ្នកគ្រប់គ្រងមួយរូបក្នុងក្រុមហ៊ុនដ៏ធំមួយក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែ រយៈពេលមិនយូរប៉ុន្មានដែលបានកន្លង នៅពេលចាប់ផ្តើម