យើងចង់ឱ្យក្មេងស្រីទាំងអស់ ពីគ្រប់ទិសទី រួចផុតពីការជួញដូរ និងការកេងប្រវ័ញ្ច។

បេសកកម្មរបស់យើង

បញ្ចប់ការជួញដូរ និងការកេងប្រវ័ញ្ចមុនពេលដែលវាកើតឡើង តាមរយៈការការពារក្មេងស្រី ជាពិសេសក្មេងដែលស្ថិតក្នុងហានិភ័យខ្ពស់

ទស្សនៈវិស័យរបស់យើង

សម្រាប់ក្មេងស្រីទាំងអស់ មកពីគ្រប់ទិសទី ដើម្បីរួចផុតពីការជួញដូរ និងការកេងប្រវ័ញ្ច

ចំណុចផ្តោតសំខាន់របស់យើង

ដើម្បីកសាងភាពធន់ បំពាក់បំប៉ន និងផ្តល់សិទ្ធអំណាចដល់ក្មេងស្រី និងស្ត្រីវ័យក្មេងដើម្បីពួកគេអាចត្រូវបានការពារ និងបង្ការពីការបំពានផ្លូវភេទកុមារតាមអនឡាញ (OCSE)

វិធីដែលយើងអនុវត្ត

Through our three core programs of Protection, Empowerment, Career development, and the mobilisation of a network of Safe Sisters

ពីជនរងគ្រោះ ក្លាយទៅជាអ្នករួចផុតគ្រោះថ្នាក់

យើងប្រើប្រាស់ប្រព័ន្ធផ្ញើសារ 24 ម៉ោង Chatbot បណ្តាញសង្គម និងបរិក្ខាវាយតមត្លៃហានិភ័យ និងការឆ្លើយតប។ ការណ៍នេះជួយយើងដើម្បីកំណត់អត្តសញ្ញាណ និងគាំទ្រដល់អ្នកដែលរួចពីគ្រោះថ្នាក់ពីការកេងប្រវ័ញ្ច។ យើងផ្តល់ជូនកិច្ចអន្តរាគមន៍ដោះស្រាយវិបត្តិ ដូចជា៖

  • ការប្រឹិក្សាយោបល់

  • ការលប់បំបាត់រូបភាពកេងប្រវ័ញ្ចពីគេហទំព័រ

  • ការដាក់ឱ្យមានការស៊ើបអង្កេតជនល្មើស

  • ការថែទាំផ្នែកសុខាភិបាល

  • ជំនួយផ្នែកច្បាប់

ពីអ្នកដែលរួចពីគ្រោះថ្នាក់ ទៅជាអ្នកដែលមានភាពធន់

យើងគាំទ្រក្មេងស្រីតាមរយៈការគ្រប់គ្រងករណីក្នុងរយៈពេលវែងដែលមានទំនាក់ទំនងយ៉ាងសកម្មជាមួយក្រុមគ្រួសាររបស់ពួកគេ។ យើងភ្ជាប់ការប្រស្រ័យទាក់ទងរវាងក្មេងស្រីដើម្បីការពារពីការកេងប្រវ័ញ្ចតាមរយៈការបង្កើតនូវ៖ ការស្គាល់ពីខ្លួនឯង ភាពជឿជាក់ និងបំនិនជីវិត ហើយយើងដើរជាមួយពួកគេដើម្បីធានាថាពួកគេមានឱកាសដើម្បីបន្តការអប់រំនៅសាលារៀន សាកលវិទ្យាល័យ ឬតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការប្រឹក្សាការងារ និងការដាក់ឱ្យបម្រើការងារ ក្រោយមកអនុញ្ញាតឱ្យពួកគេរកបាននូវការងារដែលសមស្រប និងមានសុវត្ថិភាព។ ក្មេងស្រី និងស្ត្រីវ័យក្មេងផ្លាស់ទីពីភាពស្ថិតក្នុងហានិភ័យ ក្លាយទៅជាមានភាពធន់ និងមានអំណាច ដើម្បីជួយដោះខ្លួនឱ្យរួចផុតពីស្ថានភាពគ្រោះថ្នាក់បាន។

ពីអ្នកដែលមានភាពធន់ ទៅជាវីរជន

ស្ត្រីវ័យក្មេងដែលមានភាពធន់ ជាមួយនឹងឆន្ទៈក្នុងការជួយក្មេងស្រី និងស្ត្រីវ័យក្មេងដទៃទៀតដើម្បីមានសុវត្ថិភាព ក្លាយជាវីរជន នៅពេលដែលពួកគេបង្កើត និងដឹកនាំយុទ្ធនាការទាំងតាមអនឡាញ និងដោយផ្ទាល់។ នៅពេលពួកគេជួយអ្នកដទៃ ពួកគេកំពុងបង្កើតជម្រើសអាកប្បកិរិយាប្រកបដោយប្រាជ្ញា និងសុវត្ថិភាពទៅក្នុងជីវិតរបស់ពួកគេផងដែរ។ ដោយមានការគាំទ្ររបស់អ្នក យើងនឹងជួយវីរជនទាំងនេះឱ្យក្លាយជាបងប្អូនស្រីធំ និងអ្នកបង្ហាត់បង្ហាញដល់អ្នកដ៏ទៃ ធ្វើជាអ្នកស្រាវជ្រាវពលរដ្ឋ និងអ្នកបង្កើនការយល់ដឹង និងស្វែងរកវិធីច្នៃប្រឌិតជាច្រើនដើម្បីមានឥទ្ធិពល និងការពារមិត្តភក្ដិរបស់ពួកគេ។

Multiplying heroes - a network of Safe Sisters

យើងជួយដល់វីរជន យើងភ្ជាប់ទំនាក់ទំនងពួកគេ កសាងសមត្ថភាពរបស់ពួកគេ ជួយឱ្យពួកគេបណ្តុះនូវទំនុកចិត្ត និងភាពជាអ្នកដឹកនាំ និងបង្កើតសហគមន៍អ្នកដឹកនាំមួយដែលមានទស្សនៈវិស័យ និងអត្តសញ្ញាណដ៏មានឥទ្ធិពល។ យើងផ្សារភ្ជាប់ពួកគេជាមួយនឹងអង្គការដទៃទៀត ដើម្បីអាចចូលរួមតស៊ូមតិទៅដល់រដ្ឋបាលថ្នាក់ជាតិ និងតាមតំបន់ ហើយយើងបញ្ចូលបច្ចេកវិទ្យាក្នុងដំណើរនេះដើម្បីពង្រីកសក្តានុពលសំឡេងរបស់ពួកគេ។ យើង ជាមួយនឹងការគាំទ្ររបស់អ្នក កំពុងជំរុញចលនាសង្គមដែលបង្កើតការផ្លាស់ប្តូរយូរអង្វែង ការពារក្មេងស្រីរាប់ម៉ឺននាក់ពីការកេងប្រវ័ញ្ច។

Secret Link