សុវណ្ណនី

Girls Empowerment Cambodia – Sovanny's journey through education and resilience

សុវណ្ណនី គឺជាក្មេងស្រីមានអាយុ 17 ឆ្នាំ ម្នាក់ ដែលបានតាំងចិត្តខ្ពស់ក្នុងការសិក្សាទោះបីជាមានឧបស័ក្គយ៉ាងណាក៏ដោយ។ ឪពុកម្តាយរបស់នាងបានលែងលះគ្នា។ ម្តាយរបស់នាងបានរៀបការម្តងទៀត ហើយបានចំណាកស្រុកទៅប្រទេសថៃជាមួយប្តីក្រោយរបស់គាត់ដើម្បីរកការងារធ្វើ ទុកឱ្យសុវណ្ណនី និងប្អូនស្រីចុងរបស់នាងរស់នៅជាមួយក្រុមគ្រួសារខាងឪពុកចុងរបស់នាង។ ជីដូនតែងតែឱ្យនាងឈប់រៀនជានិច្ចដើម្បីជួយរកលុយ ខណៈម្តាយមីងរបស់នាងទទូចឱ្យនាងនៅផ្ទះមើលកូនស្រីតូចរបស់គាត់។

ប៉ុន្តែ សុវណ្ណនី គឺជាចំណែកមួយនៃគម្រោងសេរីភាព AusCam និងត្រូវបានរ៉ាប់រងក្រោមបណ្តាញផ្គត់ផ្គង់មួយដែលជួយនាងជំនះសម្ពាធដែលនាងកំពុងទទួលបានពីគ្រួសាររបស់នាង។

ទោះបីជាមានឧបសគ្គទាំងអស់របស់នាងក៏ដោយ ក៏សុវណ្ណនីមិនដែលខកខានសាលាឡើយ ហើយត្រូវបានជ្រើសរើសដោយមិត្តភក្តិរបស់នាងជាប្រធានក្រុមនៅក្នុង ក្លឹបក្មេងស្រី AusCam របស់នាង។ ដោយសារតែការលះបង់របស់នាង នាងបានទទួលរង្វាន់ជាមួយនឹងឱកាសដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗដែលរៀបចំដោយ AusCam ដូចជាព្រឹត្តិការណ៍ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដែលសុវណ្ណនីបានរកឃើញថានាងស្រលាញ់បច្ចេកវិទ្យា។ សុវណ្ណនី បានរៀនពីរបៀបបង្កើតម៉ាស៊ីនគិតលេខ ហើយចង់ធ្វើតាមចំណង់ចំណូលចិត្តរបស់នាង ដើម្បីស្វែងរកអាជីពផ្នែកព័ត៌មានវិទ្យា។

ជំនួយផ្នែកហិរញ្ញវត្ថុ និងផ្លូវអារម្មណ៍របស់ AusCam ដែលផ្គូផ្គងនឹងការប្តេជ្ញាចិត្តមិនគួរឱ្យជឿរបស់ សុវណ្ណនី គឺអនុញ្ញាតឱ្យនាងបន្តជំនាញ និងចំណេះដឹងដែលនាងត្រូវការ ដើម្បីកសាងជីវិតឱ្យកាន់តែប្រសើរឡើង និងផ្លាស់ប្តូរពិភពលោកជុំវិញខ្លួននាង។

ចែករំលែកការផ្សាយ

ការផ្សាយដែលទាក់ទង

Explore the seven girls exploitation risk factors identified by AusCam Freedom Project and learn how we safeguard vulnerable Cambodian youth.

Sovanna: A Journey of Growth and Leadership

Sovanna’s growth leadership journey with AusCam Freedom Project and GULL showcases how empowerment, skills development, and social impact can transform lives.

My Recovery Journey: A Path to Healing and Growth

Bopha’s recovery journey growth with AusCam Freedom Project reveals her path to healing, resilience, and personal transformation after online grooming.