ក្មេងស្រីទាំងអស់ មានសក្តានុពលធំធេង ប៉ុន្តែមួយចំនួនត្រូវប្រឈមមុខនឹងហានិភ័យខ្លាំង។

ចាប់តាំងពីឆ្នាំ 2014 មក យើងបានផ្គត់ផ្គង់ក្មេងស្រីច្រើនជាង 1,500 នាក់តាមរយៈអាហារូបករណ៍សម្រាប់ការអប់រំ និងបង្កើតបានផលជះវិជ្ជមានទៅកាន់រាប់ពាន់នាក់ថែមទៀតតាមរយៈក្លឹបពង្រឹងអំណាច ការប​ណ្តុះបណ្តាលបំនិនជីវិត និងការប្រឹក្សាយោបល់។ យើងបានសម្រេចបានលទ្ធផលដ៏មិនគួរឱ្យជឿ ប៉ុន្តែមានរឿងជាច្រើនទៀតដែលក្រុមយើងអាចធ្វើបាន។

2022-2023

រយៈពេល 12 ខែចុងក្រោយនេះ ពិតជាបានបង្ហាញឱ្យយើងបានឃើញនូវបញ្ហាប្រឈមជាច្រើន ប៉ុន្តែយើងមានរឿងជាច្រើនដើម្បីអបអរ។ ក្មេងស្រីកាន់តែច្រើនដែលមិនធ្លាប់មាន បានឆ្លងកាត់តាមរយៈពួកយើង ហើយពួកគេពិតជាបានផ្តល់ការជម្រុញចិត្តខ្លាំងក្លាដល់ពួកយើង។

របាយការណ៍ប្រចាំឆ្នាំចុងក្រោយបង្អស់របស់យើង

សុវណ្ណនី

សុវណ្ណនី មានអាយុ 10 ឆ្នាំ នៅពេលដែលម្តាយឪពុករបស់នាងបានលែងលះគ្នា។ ម្តាយរបស់នាងបានរៀបការម្តងទៀត ហើយបានចំណាកស្រុកទៅប្រទេសថៃដើម្បីស្វែងរកការងារធ្វើ ដោយទុកឱ្យនាងរស់នៅជាមួយក្រុមគ្រួសារឪពុកចុងរបស់នាង។ ពួកគេបានដាក់សម្ពាធលើនាងភ្លាមៗ ឱ្យនាងឈប់រៀន និងធ្វើការរកលុយ ប៉ុន្តែ AusCam បានធ្វើអន្តរាគមន៍ទាន់ពេលវេលា។ នាងត្រូវបានកំណត់បានដោយបណ្តាញអ្នកគាំទ្ររបស់យើង ដែលបានជួយទប់ទល់នឹងសម្ពាធដែលនាងកំពុងជួបប្រទះ។ ទោះបីជាមានឧបស័ក្គនៅចំពោះមុខក៏ដោយ សុវណ្ណនី ដែលមិនដែលខកខានក្នុងការទៅសាលារៀន ត្រូវបានមិត្តរួមថ្នាក់ជ្រើសរើសធ្វើជាអ្នកដឹកនាំក្រុម និងបានរកឃើញនូវក្តីស្រលាញ់របស់នាងលើមុខវិជ្ជាបច្ចេកវិទ្យា។ នាងពេលនេះកំពុងដើរតាមក្តីស្រមៃរបស់នាងផ្នែកព័ត៌មានវិទ្យា និងកំពុងសិក្សានៅសាកលវិទ្យាល័យ។

នេះគ្រាន់តែជាសាច់រឿងមួយរបស់ស្ត្រីវ័យក្មេងម្នាក់ដែលបានរួចផុតពីការជួញដូរ និងបង្ហាញសក្តានុពលរបស់ខ្លួនតែប៉ុណ្ណោះ។

ក្មេងស្រីម្នាក់នោះគឺ សុវណ្ណនី!

យើងជឿលើសក្តានុពលសម្រាប់រឿងរ៉ាវពិតប្រាកដរាប់ពាន់ទៀត ដែលដូចគ្នាទៅនឹងរឿងរបស់នាងដែរ។

ជួយដល់ក្មេងស្រីម្នាក់ទៀតដើម្បីបានចូលរៀនថ្នាក់សាកលវិទ្យាល័យ!