តោះយើងគិតដល់សេរីភាព សម្រាប់ស្ត្រីទាំងអស់ ឡើងវិញ។

កម្មវិធីរង្វង់

ការពង្រីកផលជះរួមគ្នា

The Circle Amplifying Impact Together

កម្មវិធីរង្វង់ កើតឡើងដោយវត្តមានរបស់មនុស្សដែលមានចិត្តសណ្តោសប្រណី និងមានចិត្តសប្បុរសដែលបាននិងកំពុងគាំទ្រ ការពារ អភិវឌ្ឍ និងបណ្តុះបណ្តាលស្ត្រីវ័យក្មេង និងកុមារីរាប់ពាន់ក្នុងប្រទេសកម្ពុជាដើម្បីមានសុវត្ថិភាពពីការជួញដូរ និងការកេងប្រវ័ញ្ច។ អ្នកត្រូវបានអញ្ជើញដើម្បីចូលរួមជាមួយ the circle តាមរយៈការប្តេជ្ញាចិត្តក្នុងការវិនិយោគប្រចាំខែក្នុងទស្សនវិស័យសម្រាប់ពិភពលោកមួយដែលមានសុវត្ថិភាពសម្រាប់ក្មេងស្រី។

ពីជនរងគ្រោះ ក្លាយទៅជាអ្នករួចផុតគ្រោះថ្នាក់

យើងប្រើប្រាស់ប្រព័ន្ធផ្ញើសារ 24 ម៉ោង Chatbot បណ្តាញសង្គម និងបរិក្ខាវាយតមត្លៃហានិភ័យ និងការឆ្លើយតប។ ការណ៍នេះជួយយើងដើម្បីកំណត់អត្តសញ្ញាណ និងគាំទ្រដល់អ្នកដែលរួចពីគ្រោះថ្នាក់ពីការកេងប្រវ័ញ្ច។ យើងផ្តល់ជូនកិច្ចអន្តរាគមន៍ដោះស្រាយវិបត្តិ ដូចជា៖

  • ការប្រឹិក្សាយោបល់

  • ការលប់បំបាត់រូបភាពកេងប្រវ័ញ្ចពីគេហទំព័រ

  • ការដាក់ឱ្យមានការស៊ើបអង្កេតជនល្មើស

  • ការថែទាំផ្នែកសុខាភិបាល

  • ជំនួយផ្នែកច្បាប់

ពីអ្នកដែលរួចពីគ្រោះថ្នាក់ ទៅជាអ្នកដែលមានភាពធន់

យើងគាំទ្រក្មេងស្រីតាមរយៈការគ្រប់គ្រងករណីក្នុងរយៈពេលវែងដែលមានទំនាក់ទំនងយ៉ាងសកម្មជាមួយក្រុមគ្រួសាររបស់ពួកគេ។ យើងភ្ជាប់ការប្រស្រ័យទាក់ទងរវាងក្មេងស្រីដើម្បីការពារពីការកេងប្រវ័ញ្ចតាមរយៈការបង្កើតនូវ៖ ការស្គាល់ពីខ្លួនឯង ភាពជឿជាក់ និងបំនិនជីវិត ហើយយើងដើរជាមួយពួកគេដើម្បីធានាថាពួកគេមានឱកាសដើម្បីបន្តការអប់រំនៅសាលារៀន សាកលវិទ្យាល័យ ឬតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការប្រឹក្សាការងារ និងការដាក់ឱ្យបម្រើការងារ ក្រោយមកអនុញ្ញាតឱ្យពួកគេរកបាននូវការងារដែលសមស្រប និងមានសុវត្ថិភាព។ ក្មេងស្រី និងស្ត្រីវ័យក្មេងផ្លាស់ទីពីភាពស្ថិតក្នុងហានិភ័យ ក្លាយទៅជាមានភាពធន់ និងមានអំណាច ដើម្បីជួយដោះខ្លួនឱ្យរួចផុតពីស្ថានភាពគ្រោះថ្នាក់បាន។

ពីអ្នកដែលមានភាពធន់ ទៅជាវីរជន

ស្ត្រីវ័យក្មេងដែលមានភាពធន់ ជាមួយនឹងឆន្ទៈក្នុងការជួយក្មេងស្រី និងស្ត្រីវ័យក្មេងដទៃទៀតដើម្បីមានសុវត្ថិភាព ក្លាយជាវីរជន នៅពេលដែលពួកគេបង្កើត និងដឹកនាំយុទ្ធនាការទាំងតាមអនឡាញ និងដោយផ្ទាល់។ នៅពេលពួកគេជួយអ្នកដទៃ ពួកគេកំពុងបង្កើតជម្រើសអាកប្បកិរិយាប្រកបដោយប្រាជ្ញា និងសុវត្ថិភាពទៅក្នុងជីវិតរបស់ពួកគេផងដែរ។ ដោយមានការគាំទ្ររបស់អ្នក យើងនឹងជួយវីរជនទាំងនេះឱ្យក្លាយជាបងប្អូនស្រីធំ និងអ្នកបង្ហាត់បង្ហាញដល់អ្នកដ៏ទៃ ធ្វើជាអ្នកស្រាវជ្រាវពលរដ្ឋ និងអ្នកបង្កើនការយល់ដឹង និងស្វែងរកវិធីច្នៃប្រឌិតជាច្រើនដើម្បីមានឥទ្ធិពល និងការពារមិត្តភក្ដិរបស់ពួកគេ។

បង្កើនចំនួនភ្នាក់ងារដើម្បីការផ្លាស់ប្តូរសម្រាប់ក្មេងស្រីឱ្យកាន់តែច្រើន

យើងជួយដល់វីរជន យើងភ្ជាប់ទំនាក់ទំនងពួកគេ កសាងសមត្ថភាពរបស់ពួកគេ ជួយឱ្យពួកគេបណ្តុះនូវទំនុកចិត្ត និងភាពជាអ្នកដឹកនាំ និងបង្កើតសហគមន៍អ្នកដឹកនាំមួយដែលមានទស្សនៈវិស័យ និងអត្តសញ្ញាណដ៏មានឥទ្ធិពល។ យើងផ្សារភ្ជាប់ពួកគេជាមួយនឹងអង្គការដទៃទៀត ដើម្បីអាចចូលរួមតស៊ូមតិទៅដល់រដ្ឋបាលថ្នាក់ជាតិ និងតាមតំបន់ ហើយយើងបញ្ចូលបច្ចេកវិទ្យាក្នុងដំណើរនេះដើម្បីពង្រីកសក្តានុពលសំឡេងរបស់ពួកគេ។ យើង ជាមួយនឹងការគាំទ្ររបស់អ្នក កំពុងជំរុញចលនាសង្គមដែលបង្កើតការផ្លាស់ប្តូរយូរអង្វែង ការពារក្មេងស្រីរាប់ម៉ឺននាក់ពីការកេងប្រវ័ញ្ច។

គាំទ្រដល់ក្មេងស្រីដើម្បីពួកគេក្លាយជាស្ត្រីវ័យក្មេងដែលធ្វើកិច្ចការ ដ៏អស្ចារ្យ

ហេតុអ្វីត្រូវផ្តល់ប្រចាំខែ

អ្នកស្ថិតក្នុងភាពដែលអាចគ្រប់គ្រងបាន

អ្នកជ្រើសរើសបរិមាណដែលសមរម្យសម្រាប់កម្រិតថវិការរបស់អ្នក។ អ្នកអាចលប់ ឬធ្វើបច្ចុប្បន្នភាពការឧបត្ថម្ភរបស់អ្នករាល់ពេលដែលថវិការរបស់អ្នកមានការផ្លាស់ប្តូរ ឬពេលអ្នកមានអារម្មណ៍ថាផលជះរបស់អ្នកមិនបានបំពេញ។ (ប៉ុន្តែ យើងជឿជាក់ថាអ្នកនឹងមិនបញ្ឈប់ទេ!)

ផលជះរយៈពេលវែង

ការបរិច្ចាគរបស់អ្នកអនុញ្ញាតឱ្យយើងខ្ញុំអនុវត្តផែនការរយៈពេលវែង ដែលមានការគ្រោងទុកបាន។ តាមរយៈការចូលរួមជាមួយ កម្មវិធី រង្វង់ អ្នកធ្វើកិច្ចការប្រកៀកគ្នាជាមួយយើងខ្ញុំ និងស្ត្រីវ័យក្មេង ព្រោះយើងព្យាយាមបញ្ចប់ការជួញដូរ និងការកេងប្រវ័ញ្ច។

វាគឺជាសហគមន៍មួយ

អ្នកអាចចូលរួមក្នុងក្រុមសកលមួយដែលចំណុះទៅដោយអ្នកគាំទ្រដែលមានទឹកចិត្តខ្លាំងក្លា សុទិដ្ឋិនិយម និងការតាំងចិត្តខ្ពស់ ដែលជឿជាក់ថាក្មេងស្រីគ្រប់រូបគួរតែមានសេរីភាព។

វាមាននិរន្តរភាព

ការឧបត្ថម្ភជាទៀងទាត់ ផ្តល់ឱ្យយើងខ្ញុំនូវប្រភពមូលនិធិមួយដែលអាចទុកចិត្តបាន។ ការឧបត្ថម្ភប្រចាំខែរបស់អ្នកជួយសន្សំថវិការរបស់អង្គការយើងខ្ញុំដែលជាទូទៅត្រូវចំណាយសម្រាប់ការរៃអង្គាសមូលនិធិ។ ឥលូវនេះ យើងអាចធ្វើនវានុវត្ត និងបង្កើតកម្មវិធីមួយចំនួនដើម្បីជំរុញឱ្យផលជះ (របស់អ្នក) កាន់តែប្រសិទ្ធភាពខ្ពស់។

ចំណាយមានប្រសិទ្ធភាព

ការឧបត្ថម្ភប្រចាំខែមានន័យថាកាត់បន្ថយចំណាយរដ្ឋបាល ដែលមានន័យថាថវិការបស់អ្នកកាន់តែច្រើនត្រូវបានប្រើប្រាស់ត្រូវតាមកន្លែងដែលវាត្រូវការបំផុត៖ គឺការអនុវត្តកម្មវិធីដើម្បីផ្តល់នូវសុវត្ថិភាពដល់ក្មេងស្រី។

ដៃគូប្រចាំខែគឺជាចំណែកនៃក្រុមមួយដែលជឿថាការបញ្ចប់ការជួញដូរគឺពិតជាអាចទៅរួច។ យើងជឿថាវាពិតជាអាចទៅរួច ពីព្រោះយើងបានមើលឃើញវា បញ្ចប់ ករណីក្មេងស្រីជាច្រើននាក់រួចមកហើយ។

(សហ) ដៃគូប្រចាំខែរបស់យើង គឺ Leanne & Meg ជាស្ត្រីពីររូបដែលរស់នៅក្នុងទីក្រុង Sydney។

ពួកគេបានផ្តល់ឱ្យយើងនូវជារៀងរាល់ខែ ពីព្រោះពួកគេជឿលើអ្វីដែលពួកគេបាននិងកំពង់ធ្វើ។ ពួកគេជឿជាក់ថាអំណោយរាល់ខែរបស់ពួកគេ អាចការពារក្មេងស្រីម្នាក់បាន។ ក្មេងស្រីម្នាក់នោះគឺពេលនេះកំពុងសិក្សានៅសាកលវិទ្យា ឆ្នាំចុងក្រោយ ហើយនឹងក្លាយជាអ្នកធ្វើកិច្ចការសង្គមមួយរូបក្នុងពេលឆាប់ៗ។ ក្មេងស្រីម្នាក់នោះគឺក៏ជាផ្នែកមួយនៃ ភ្នាក់ងារ ភាពជាស្ត្រីនៃការផ្លាស់ប្តូរផងដែរ ដែលកំពុងតែជួយការពារដល់ក្មេងស្រីរាប់ពាន់នាក់។

ក្មេងស្រីម្នាក់នោះគឺ សោភា!

ចូលរួមជាមួយយើងខ្ញុំប្រចាំខែ!

ជួបជាមួយដៃគូប្រចាំខែមួយចំនួនរបស់យើង

Table of Ten Donation

ធ្វើជាម្ចាស់កម្មវិធីតុអាហារសម្រាប់មនុស្ស 10 នាក់

ចុះបើការចែករំលែកអាហារមួយពេល អាចជំរុញដល់ការប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់ការជួញដូរ មុនពេលដែលវាចាប់ផ្តើមបាន?

តុអាហារសម្រាប់គ្នា 10 នាក់ គឺជាឱកាសមួយសម្រាប់អ្នកដើម្បីរៀបចំការជួបជុំដ៏មានភាពរីករាយនាពេលល្ងាច និងទទួលទានអាហារ ស្របពេលដែលអ្នកប្រើប្រាស់ឱកាសអាហារពេលល្ងាចនេះក្លាយទៅជាបរិក្ខាមួយក្នុងការប្រយុទ្ធប្រឆាំងការជួញដូរ និងការកេងប្រវ័ញ្ចលើស្ត្រីវ័យក្មេង និងក្មេងស្រីក្នុងប្រទេសកម្ពុជា។

នេះគឺជាវិធីសាស្ត្រដ៏សាមញ្ញបំផុតមួយ។

អញ្ជើញមនុស្ស 10 នាក់សម្រាប់អាហារមួយពេលរួមតុជាមួយអ្នក និងស្នើឱ្យពួកគេចូលរួមឧបត្ថម្ភសម្រាប់អាហារនៅក្នុងចានរបស់ពួកគេ។

សូមចូលរួមជាមួយគ្នា និងរៀបចំតុអាហារសម្រាប់អនាគតដែលមានសុវត្ថិភាព និងត្រចះត្រចង់សម្រាប់ក្មេងស្រី។

មានបំណងឧប្ថម្ភដោយផ្ទាល់?

នៅប្រទេស អូស្ត្រាលី

តាមរយៈមូលប្បទានប័ត្រ

Auscam Freedom Project Limited,
141 Angus Drive, Failford NSW 2430

តាមរយៈប្រតិបត្តិការធនាគារ

Bank: ANZ:
AusCam Freedom Project Limited
BSB: 012 241
Account No: 3340 470 36

នៅប្រទេសកម្ពុជា

សូមទាក់ទងនាយកប្រតិបត្តិរបស់យើង Nigel Goddard តាមរយៈ

nigel@auscamfreedomproject.org

គម្រោងសេរីភាព AusCam គឺជាអង្គការមនុស្សធម៌ ដែលត្រូវបានចុះបញ្ជីជាមួយ ACNC និង ស្ថាប័នសប្បុរសធម៌សាធារណៈដែលឆ្លងកាត់ប្រព័ន្ធកាត់ពន្ធត្រឹមត្រូវ។ រាល់ការឧបត្ថម្ភទាំងអស់ (ក្នុងប្រទេសអូស្ត្រាលី) គឺឆ្លងកាត់ការកាត់ពន្ធបាន។ AusCam Freedom Project Limited ACN: 662 270 840 / ABN: 44 501 205 715

ACNC Registered Charity Logo