កម្មវិធីរង្វង់ កើតឡើងដោយវត្តមានរបស់មនុស្សដែលមានចិត្តសណ្តោសប្រណី និងមានចិត្តសប្បុរសដែលបាននិងកំពុងគាំទ្រ ការពារ អភិវឌ្ឍ និងបណ្តុះបណ្តាលស្ត្រីវ័យក្មេង និងកុមារីរាប់ពាន់ក្នុងប្រទេសកម្ពុជាដើម្បីមានសុវត្ថិភាពពីការជួញដូរ និងការកេងប្រវ័ញ្ច។ អ្នកត្រូវបានអញ្ជើញដើម្បីចូលរួមជាមួយ the circle តាមរយៈការប្តេជ្ញាចិត្តក្នុងការវិនិយោគប្រចាំខែក្នុងទស្សនវិស័យសម្រាប់ពិភពលោកមួយដែលមានសុវត្ថិភាពសម្រាប់ក្មេងស្រី។
បណ្តុះបណ្តាលក្មេងស្រី៤នាក់អំពីចំណេះដឹងផ្នែកកុំព្យូទ័រ និងបង្រៀនពួកគេឱ្យចេះបង្កើតក្រុមយុទ្ធនាការអនឡាញដែលជួយផ្តល់ការយល់ដឹង និងរក្សាមិត្តភក្តិរបស់ពួកគេឱ្យមានសុវត្ថិភាពពី OCSE។
ជួយក្មេងស្រីម្នាក់ដើម្បីបន្តការសិក្សា និងផ្តល់ជំនួយដល់គ្រួសារ និងផ្តល់គ្រូបង្ហាត់បង្ហាញម្នាក់ដល់នាង។
ផ្តល់អាហារូបករណ៍ថ្នាក់សាកលវិទ្យាល័យដល់ស្ត្រីវ័យក្មេងម្នាក់សម្រាប់រយៈពេលមួយឆ្នាំ។
ជួយគាំទ្រដល់ជនរងគ្រោះពីការកេងប្រវ័ញ្ចជាមួយនឹងការថែទាំពីវិបត្តិ ការគ្រប់គ្រងករណី និងការផ្តល់ប្រឹក្សាដើម្បីឱ្យស្ត្រីមានអារម្មណ៍ថាមានសុវត្ថិភាព ដើម្បីចូលរួមក្នុងការសិក្សារៀនសូត្រ និងកសាងអនាគតដែលមានសេចក្តីសង្ឃឹមសារជាថ្មីសម្រាប់ពួកគេ។ រូបភាពដែលមិនសមរម្យនឹងត្រូវលប់ចេញពីគេហទំព័រ និងរាយការណ៍សម្រាប់បើកការស៊ឺបអង្កេតលើរឿងក្តីនេះ។
"ខ្ញុំបានសម្រេចចិត្តគាំទ្រ AusCam ពីព្រោះខ្ញុំមានឆន្ទៈយ៉ាងមុតមាំក្នុងការបង្កើនឱកាសអប់រំសម្រាប់ស្ត្រី។ ដោយការធ្វើបែបនេះ យើងចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យនៃការជួញដូរ និងបទឧក្រិតដែលពាក់ព័ន្ធផ្សេងៗទៀត។ ការយកចិត្តទុកដាក់របស់ AusCam ផ្សារភ្ជាប់ជាមួយនឹងជំនឿថាការអប់រំគឺជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការបង្កើតឱ្យបាននូវការផ្លាស់ប្តូរដែលយូរអង្វែង ជាពិសេសសម្រាប់សហគមន៍ដែលងាយរងគ្រោះ។ ខ្ញុំមានភាពជឿជាក់ថាការចូលរួមចំណែករបស់ខ្ញុំនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងបង្កើតបាននូវអនាគតដែលមានសុវត្ថិភាព និងមានអំណាចសម្រាប់បុគ្គលទាំងនេះ។ "
"ខ្ញុំបានឮស្ថាបនិក Julie ថ្លែងនៅ Maroubra Baptist កាលពី 7 ឆ្នាំមុន អំពីការងារដែលគាត់ និងក្រុមការងាររបស់គាត់កំពុងតែធ្វើនៅប្រទេសកម្ពុជា។ ខ្ញុំស្រាប់តែមានអារម្មណ៍នៃទំនួលខុសត្រូវ ដើម្បីជួយដល់ក្មេងស្រីទាំងនេះដើម្បីឱ្យពួកគេអាចជៀសឆ្ងាយតាមដែលអាចធ្វើទៅបាន ពីស្ថានភាពដែលនាំគ្រោះថ្នាក់ ដើម្បីផ្តល់ជូនពួកគេនូវអនាគតដ៏ភ្លឺស្វាង និងសម្រាប់ពួកគេដើម្បីសម្រេចបាននូវសក្ដានុពលរបស់ខ្លួន។ ក្នុងនាមជាឪពុកក្មេងស្រីម្នាក់ ខ្ញុំមិនអាចមិនអើពើរបានទេ ដូច្នេះ ខ្ញុំត្រូវតែធ្វើកិច្ចការនេះ.."
"ខ្ញុំពិតជាមានកិត្តយសណាស់សម្រាប់សំណេរបកស្រាយពីមូលហេតុដែលខ្ញុំគាំទ្រ AusCam នេះ។ ពីដំបូង ខ្ញុំបានរៀនសូត្រអំពី AusCam ក្នុងឆ្នាំ 2015 បន្ទាប់ពីបានទស្សនាខ្សែភាពយន្តដែលមានចំណងជើងថា "Holly" ហើយក្រោយមក ខ្ញុំបានចាប់ផ្តើមស្រាវជ្រាវបន្ថែមទៀតអំពីរបៀបដែលអង្គការរបស់អ្នកជួយដល់ស្រ្តីដែលរងការរំលោភបំពានផ្លូវភេទ និងការជួញដូរមនុស្ស។ កិច្ចការដ៏អស្ចារមួយនេះដែលក្រុមរបស់អ្នកបានធ្វើ (និងកំពុងតែធ្វើ!) បានផ្តល់ឱកាសមួយដល់ក្មេងស្រីទាំងនេះដើម្បីងើបឡើងវិញ។
ខ្ញុំក៏មានឱកាសដើម្បីបានទៅជួបអង្គការរបស់អ្នកនៅប្រទេសកម្ពុជាដើម្បីរៀនសូត្របន្ថែមផងដែរ។ វាពិតជាដំណើរកម្សាន្តដ៏មានការជម្រុញចិត្តយ៉ាងពិតប្រាកដ។ និយាយដោយស្មោះត្រង់ទៅ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានធ្វើតិចតួចណាស់ បើធៀបទៅនឹងអ្វីដែលអ្នកសម្រេចបាន។ ខ្ញុំសង្ឃឹមថា ការចូលរួមចំណេកប្រចាំខែរបស់ខ្ញុំ បង្កើតបានផលជះមួយសម្រាប់អនាគតរបស់មនុស្សម្នាក់ ទោះជាវាតូចយ៉ាងណាក្តី.."
នៅប្រទេស អូស្ត្រាលី
By Cheque: Auscam Freedom Project Limited, 141 Angus Drive, Failford NSW 2430
By Bank Transfer: ANZ Bank, AusCam Freedom Project Limited, BSB 012 241, Account No: 3340 470 36
នៅប្រទេសកម្ពុជា
សូមទាក់ទងនាយកប្រតិបត្តិរបស់យើង Nigel Goddard តាមរយៈ [email protected]