ក្មេងស្រីសកល មេរ៉ូតី និងម៉ារីហ្សា ដឹកនាំពិភពលោករបស់យើង

Mearodey & Mariza GLOW leading girls advocacy efforts

យើងពិតជាមានមោទនភាពក្រៃលែងចំពោះយុវនារីដែលឆន្ទៈខ្ពស់ទាំងពីររូបដែលបានធ្វើជាប្រមុខក្នុងការនាំយកក្តីសង្ឃឹម សុវត្ថិភាព និងអនាគតដ៏ត្រចះត្រចង់សម្រាប់មិត្តភក្តិ និងសហគមន៍របស់ពួកគេ។ ពួកគេត្រូវបានជ្រើសរើសជាសមាជិកនៃគណៈកម្មការតស៊ូមតិស្ត្រី របស់ G.L.O.W សកល។

ជារៀងរាល់ឆ្នាំ G.L.O.W សកល ស្វាគមន៍ដល់អ្នកតស៊ូមតិជាស្ត្រីមកពីជុំវិញពិភពលោកដើម្បីចូលរួមក្នុងគណៈកម្មការតស៊ូមតិស្ត្រីរបស់យើង។ អ្នកតំណាងទាំងអស់នេះ ដែលបានអភិវឌ្ឍមូលដ្ឋានគ្រឹះសម្រាប់ជំនាញតស៊ូមតិរបស់ខ្លួនក្នុងក្លឹប GLOW ចូលរួមកិច្ចប្រជុំពីចម្ងាយប្រចាំខែដើម្បីពិភាក្សាអំពីហានិភ័យដែលក្មេងស្រីកំពុងប្រឈមមុខនៅទូទាំងពិភពលោក ខណៈពេលដែលរៀនសូត្រជាមួយយុវជនផ្សេងទៀតពីការតស៊ូមតិ និងពង្រឹងផែនការរបស់ពួកគេដើម្បីបង្កើតបានផលជះជាវិជ្ជមានសម្រាប់សហគមន៍របស់ពួកគេ។

អ្នកតំណាងគណៈកម្មការតស៊ូមតិស្ត្រី ធ្វើឱ្យអនុសាស្ត្ររបស់ស្ត្រីមានសំឡេងជារៀងរាល់ឆ្នាំក្នុងវេទិការរបស់អង្គការសហប្រជាជាតិ ដូចជាទិវាក្មេងស្រីអន្តរជាតិ និងគណៈកម្មាធិការស្ថានភាពស្ត្រី។

ស្វែងយល់បន្ថែមអំពី មេរ៉ូតី និង ម៉ារីហ្សានៅខាងក្រោម...

G.L.O.W សកល គឺជាអង្គការមិនស្វែងរកប្រាក់ចំណូលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបង្កើត និងធ្វើប្រតិបត្តិការកម្មវិធីនវានុវត្តជាច្រើនដើម្បីបង្ហាត់បង្ហាញក្មេងស្រីដើម្បីតស៊ូមតិសម្រាប់ខ្លួនឯង និងធ្វើឱ្យសហគមន៍របស់ពួកគេកាន់តែរឹងមាំ។ ស្វែងយល់បន្ថែម នៅទីនេះ.

នាងខ្ញុំឈ្មោះ ម៉ារីហ្សា ខ្ញុំ​មាន​អាយុ 17 ឆ្នាំ។ ក្តីសង្ឃឹម និងក្តីសុបិននាពេលអនាគតរបស់ខ្ញុំគឺចង់ក្លាយជាក្មេងស្រីម្នាក់ដែលអាចស្វែងរកដំណោះស្រាយចំពោះបញ្ហានៅក្នុងសហគមន៍របស់ខ្ញុំ និងប្រទេសរបស់ខ្ញុំទាំងមូល។ លើសពីនេះ រឿងដែលខ្ញុំទន្ទឹងរង់ចាំបំផុតអំពីការធ្វើជាតំណាងគណៈកម្មាធិការតស៊ូមតិសម្រាប់ក្មេងស្រី គឺការយល់ដឹងកាន់តែច្រើនអំពីបញ្ហាដែលប្រទេសផ្សេងទៀតកំពុងជួបប្រទះទាក់ទងនឹងសមភាពយេនឌ័រ និងវិធីដោះស្រាយបញ្ហាទាំងនោះ។ ជាងនេះទៅទៀត ខ្ញុំសង្ឃឹមថានឹងធ្វើការតស៊ូមតិសម្រាប់ក្មេងស្រីនៅក្នុងសហគមន៍របស់ខ្ញុំ និងនៅជុំវិញពិភពលោក តាមរយៈការចែករំលែកចំណេះដឹងអំពីអំណាចរបស់ក្មេងស្រី និងសមភាពយេនឌ័រ តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមដូចជា Facebook, YouTube ឬ TikTok ។ ខ្ញុំនឹងចែករំលែកអ្វីដែលខ្ញុំបានរៀនពីក្លឹប GLOW ជាមួយក្មេងស្រីនៅក្នុងសហគមន៍របស់ខ្ញុំផងដែរ។ បន្ថែមពីលើនេះ ជំនាញដែលខ្ញុំសង្ឃឹមថានឹងទទួលបានពីការធ្វើជាតំណាងរបស់គណៈកម្មាធិការតស៊ូមតិសម្រាប់ក្មេងស្រី ដែលខ្ញុំមានគម្រោងនាំយកមកប្រទេសរបស់ខ្ញុំវិញ គឺជំនាញភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង និងជំនាញតស៊ូមតិ។

នាងខ្ញុំឈ្មោះ មេរ៉ូតីខ្ញុំ​មាន​អាយុ 17 ឆ្នាំ។ នៅពេលអនាគត ខ្ញុំសង្ឃឹមថាខ្ញុំអាចដើរតួនាទី ក្នុងការជួយមនុស្សគ្រប់ទិសទី ជាពិសេសក្មេងស្រីក្នុងសហគមន៍របស់ខ្ញុំ ដើម្បីបន្តក្តីសុបិនរបស់ពួកគេ។ ខ្ញុំក៏ចង់សាងសង់បណ្ណាល័យសាធារណៈ ដែលជាបណ្ណាល័យដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យសិស្សានុសិស្សបានអានសៀវភៅជាច្រើននៅទីនោះ និងធ្វើការស្រាវជ្រាវលើកិច្ចការរបស់ពួកគេ។ តាមរយៈ​ការ​ធ្វើ​ជា​តំណាង​គណៈកម្មាធិការ​តស៊ូ​មតិ​សម្រាប់ក្មេងស្រី រឿង​ដែល​ខ្ញុំ​ទន្ទឹង​រង់ចាំ​បំផុត​គឺ​ការ​ឮ​អំពី​ក្មេងស្រី នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ដូចជា​អាហ្រ្វិក។ លើសពីនេះទៅទៀត ខ្ញុំចង់ស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍អន្តរជាតិដែលត្រូវបានរៀបចំដោយ G.L.O.W. សកល និង UN Women ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចចែករំលែកទស្សនៈរបស់ខ្ញុំជាមួយក្មេងស្រីដោយធ្វើយុទ្ធនាការនៅក្នុងសហគមន៍របស់ខ្ញុំ និងជនបទផងដែរ។ ខ្ញុំពិតជារំភើបណាស់ដែលបានចូលរួមជាមួយ GAC ព្រោះខ្ញុំសង្ឃឹមថានឹងទទួលបានជំនាញជាច្រើនតាមដែលអាចធ្វើបាន។ ជំនាញទាំងនេះមួយចំនួនរួមមាន ជំនាញភាពជាអ្នកដឹកនាំ ការនិយាយជាសាធារណៈ (មិនត្រឹមតែនៅក្នុងសហគមន៍របស់ខ្ញុំប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញពិភពលោក) ការគិតបែបស៊ីជម្រៅ ជំនាញទំនាក់ទំនង ធ្វើការងារជាក្រុម និងរបៀបរៀបចំផែនការព្រឹត្តិការណ៍។

ចែករំលែកការផ្សាយ

Related Posts:

A Journey Toward Hope

How one determined girl, and the right support at the right time, transformed vulnerability into leadership. At seventeen, Diana has already learned

Ya Dane Phoung (Dane) is an 18-year-old university student in Phnom Penh, living with her parents and younger sister. Today, she is

In March, we received a call through The Freedom Line – our crisis hotline – for a case of online sextortion (where

ការផ្សាយដែលទាក់ទង

A Journey Toward Hope

How one determined girl, and the right support at the right time, transformed vulnerability into leadership. At seventeen, Diana has already learned

Ya Dane Phoung (Dane) is an 18-year-old university student in Phnom Penh, living with her parents and younger sister. Today, she is

In March, we received a call through The Freedom Line – our crisis hotline – for a case of online sextortion (where

Secret Link