និកា

Nika AusCam Freedom Project receiving mentoring and studying law at Mekong University

យើងបានជួបនិកាក្នុងឆ្នាំ 2006 នៅពេលដែលនាងបានចុះឈ្មោះក្នុងកម្មវិធីអាហារូបករណ៍អប់រំរបស់យើង។ នាងគឺជាសិស្សម្នាក់ ដែលមានភាពលេចធ្លោរ និងមានទំនុកចិត្ត ដែលប្រឹងប្រែងរាល់ថ្ងៃទាំងនៅសាលា និងនៅផ្ទះ។ ប៉ុន្តែ ប្រាក់ចំណូលគ្រួសារដែលមិនទៀងទាត់បានធ្វើឱ្យស្ថានភាពរបស់នាងមានភាពផុយស្រួយ និងងាយធ្លាក់ខ្លួនក្នុងភាពក្រីក្រខ្លាំង។

និកា មិនដែលបោះបង់ក្តីសុបិនរបស់នាង និងបានបញ្ចប់ថ្នាក់ទី 12 ហើយពេលនេះកំពុងទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យតាមរយៈ AusCam ដើម្បីចូលរៀននៅសាកលវិទ្យាល័យមេគង្គ ដែលជាកន្លែងដែលនាងកំពុងសិក្សាផ្នែកច្បាប់។ គ្រួសារ និងសហគមន៍របស់នាងពិតជាមានមោទនភាពលើសមទ្ធផល របស់និកាណាស់ ហើយពួកគេតែងតែផ្តល់នូវការគាំទ្រ និងការលើកទឹកចិត្តសម្រាប់នាងដើម្បីសម្រេចគោលដៅនៃការក្លាយជាមេធាវីមួយរូប។

ក្នុងចំណោមមិត្តភក្តិរបស់នាង នាងជាញឹកញាប់ដើរតួជាអ្នកដឹកនាំក្នុងការធ្វើកិច្ចការសាលា ដោយសារតែភាពជឿជាក់ និងសមត្ថភាពរបស់នាង។ សាស្ត្រាចារ្យ និងមិត្តរួមថ្នាក់របស់នាង ស្នើឱ្យនាងដឹកនាំក្រុម និងធ្វើបទបង្ហាញក្នុងថ្នាក់ជាញឹកញាប់។

សព្វថ្ងៃនេះ នៅពេលដែលនិកា បន្តការសិក្សារបស់នាង នាងក៏ជាសមាជិកដ៏សំខាន់មួយរូបនៃក្រុមការងារ AusCam របស់យើង ក្នុងនាមជាជំនួយការផ្នែកសម្របសម្រួល និងទំនាក់ទំនង។

AusCam តែងតែនៅទីនេះជានិច្ចដើម្បីផ្គត់ផ្គង់និកា និងគ្រួសាររបស់នាង និងផ្តល់ការថែទាំ ការបង្ហាត់បង្រៀន និងជំនួយផ្នែកសុខុមាលភាពសង្គម ក្នុងកំឡុងពេលលំបាកបំផុតរបស់ពួកគេ។ នៅពេលដែលពេលវេលាដែលលំបាក ហើយយើងបានផ្តល់ឱ្យនាងនូវកញ្ចប់ជំនួយបន្ទាន់ រួមមានសម្ភារៈសិក្សា និងការគាំទ្រផ្នែកអារម្មណ៍ជាទៀងទាត់។ ការគាំទ្រដោះស្រាយវិបត្តិមានសារៈសំខាន់ពីព្រោះបើគ្មានវាទេ សូម្បីតែហេតុការណ៍បន្ទាន់ណាមួយដែលមានរយៈពេលខ្លីក៏ដោយ ក៏អាចធ្វើឱ្យអនាគតរបស់ក្មេងស្រីផ្លាស់ប្តូរជារៀងរហូតបានដែរ។ ដូច្នេះ ខណៈដែលវិបត្តិរបស់នាងត្រូវបានសម្រាល នាងអាចបន្តដើម្បីទទួលបានការអប់រំរបស់នាង កសាងភាពរឹងមាំខ្លួនឯង និងទំនុកចិត្ត ហើយងបំពេញនូវក្តីសុបិនពេញមួយជីវិតរបស់នាងក្នុងការក្លាយខ្លួនជាមេធាវីមួយរូបបាន។
ចែករំលែកការផ្សាយ

Related Posts:

A Journey Toward Hope

How one determined girl, and the right support at the right time, transformed vulnerability into leadership. At seventeen, Diana has already learned

Ya Dane Phoung (Dane) is an 18-year-old university student in Phnom Penh, living with her parents and younger sister. Today, she is

In March, we received a call through The Freedom Line – our crisis hotline – for a case of online sextortion (where

ការផ្សាយដែលទាក់ទង

A Journey Toward Hope

How one determined girl, and the right support at the right time, transformed vulnerability into leadership. At seventeen, Diana has already learned

Ya Dane Phoung (Dane) is an 18-year-old university student in Phnom Penh, living with her parents and younger sister. Today, she is

In March, we received a call through The Freedom Line – our crisis hotline – for a case of online sextortion (where

Secret Link