បញ្ចប់ការជួញដូរ និងការកេងប្រវ័ញ្ចមុនពេលដែលវាកើតឡើង តាមរយៈការការពារក្មេងស្រី ជាពិសេសក្មេងដែលស្ថិតក្នុងហានិភ័យខ្ពស់
សម្រាប់ក្មេងស្រីទាំងអស់ មកពីគ្រប់ទិសទី ដើម្បីរួចផុតពីការជួញដូរ និងការកេងប្រវ័ញ្ច
ដើម្បីកសាងភាពធន់ បំពាក់បំប៉ន និងផ្តល់សិទ្ធអំណាចដល់ក្មេងស្រី និងស្ត្រីវ័យក្មេងដើម្បីពួកគេអាចត្រូវបានការពារ និងបង្ការពីការបំពានផ្លូវភេទកុមារតាមអនឡាញ (OCSE)
តាមរយៈកម្មវិធីស្នូលទាំងបីរបស់យើង គឺការការពារ ការផ្តល់សិទ្ធិ អំណាច ការអភិវឌ្ឍន៍ជំនាញ និងការប្រមូលផ្តុំភ្នាក់នៃការផ្លាស់ប្តូរសម្រាប់ស្ត្រី
យើងប្រើប្រាស់ប្រព័ន្ធផ្ញើសារ 24 ម៉ោង Chatbot បណ្តាញសង្គម និងបរិក្ខាវាយតមត្លៃហានិភ័យ និងការឆ្លើយតប។ ការណ៍នេះជួយយើងដើម្បីកំណត់អត្តសញ្ញាណ និងគាំទ្រដល់អ្នកដែលរួចពីគ្រោះថ្នាក់ពីការកេងប្រវ័ញ្ច។ យើងផ្តល់ជូនកិច្ចអន្តរាគមន៍ដោះស្រាយវិបត្តិ ដូចជា៖
ការប្រឹិក្សាយោបល់
ការលប់បំបាត់រូបភាពកេងប្រវ័ញ្ចពីគេហទំព័រ
ការដាក់ឱ្យមានការស៊ើបអង្កេតជនល្មើស
ការថែទាំផ្នែកសុខាភិបាល
ជំនួយផ្នែកច្បាប់
យើងគាំទ្រក្មេងស្រីតាមរយៈការគ្រប់គ្រងករណីក្នុងរយៈពេលវែងដែលមានទំនាក់ទំនងយ៉ាងសកម្មជាមួយក្រុមគ្រួសាររបស់ពួកគេ។ យើងភ្ជាប់ការប្រស្រ័យទាក់ទងរវាងក្មេងស្រីដើម្បីការពារពីការកេងប្រវ័ញ្ចតាមរយៈការបង្កើតនូវ៖ ការស្គាល់ពីខ្លួនឯង ភាពជឿជាក់ និងបំនិនជីវិត ហើយយើងដើរជាមួយពួកគេដើម្បីធានាថាពួកគេមានឱកាសដើម្បីបន្តការអប់រំនៅសាលារៀន សាកលវិទ្យាល័យ ឬតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការប្រឹក្សាការងារ និងការដាក់ឱ្យបម្រើការងារ ក្រោយមកអនុញ្ញាតឱ្យពួកគេរកបាននូវការងារដែលសមស្រប និងមានសុវត្ថិភាព។ ក្មេងស្រី និងស្ត្រីវ័យក្មេងផ្លាស់ទីពីភាពស្ថិតក្នុងហានិភ័យ ក្លាយទៅជាមានភាពធន់ និងមានអំណាច ដើម្បីជួយដោះខ្លួនឱ្យរួចផុតពីស្ថានភាពគ្រោះថ្នាក់បាន។
ស្ត្រីវ័យក្មេងដែលមានភាពធន់ ជាមួយនឹងឆន្ទៈក្នុងការជួយក្មេងស្រី និងស្ត្រីវ័យក្មេងដទៃទៀតដើម្បីមានសុវត្ថិភាព ក្លាយជាវីរជន នៅពេលដែលពួកគេបង្កើត និងដឹកនាំយុទ្ធនាការទាំងតាមអនឡាញ និងដោយផ្ទាល់។ នៅពេលពួកគេជួយអ្នកដទៃ ពួកគេកំពុងបង្កើតជម្រើសអាកប្បកិរិយាប្រកបដោយប្រាជ្ញា និងសុវត្ថិភាពទៅក្នុងជីវិតរបស់ពួកគេផងដែរ។ ដោយមានការគាំទ្ររបស់អ្នក យើងនឹងជួយវីរជនទាំងនេះឱ្យក្លាយជាបងប្អូនស្រីធំ និងអ្នកបង្ហាត់បង្ហាញដល់អ្នកដ៏ទៃ ធ្វើជាអ្នកស្រាវជ្រាវពលរដ្ឋ និងអ្នកបង្កើនការយល់ដឹង និងស្វែងរកវិធីច្នៃប្រឌិតជាច្រើនដើម្បីមានឥទ្ធិពល និងការពារមិត្តភក្ដិរបស់ពួកគេ។
យើងជួយដល់វីរជន យើងភ្ជាប់ទំនាក់ទំនងពួកគេ កសាងសមត្ថភាពរបស់ពួកគេ ជួយឱ្យពួកគេបណ្តុះនូវទំនុកចិត្ត និងភាពជាអ្នកដឹកនាំ និងបង្កើតសហគមន៍អ្នកដឹកនាំមួយដែលមានទស្សនៈវិស័យ និងអត្តសញ្ញាណដ៏មានឥទ្ធិពល។ យើងផ្សារភ្ជាប់ពួកគេជាមួយនឹងអង្គការដទៃទៀត ដើម្បីអាចចូលរួមតស៊ូមតិទៅដល់រដ្ឋបាលថ្នាក់ជាតិ និងតាមតំបន់ ហើយយើងបញ្ចូលបច្ចេកវិទ្យាក្នុងដំណើរនេះដើម្បីពង្រីកសក្តានុពលសំឡេងរបស់ពួកគេ។ យើង ជាមួយនឹងការគាំទ្ររបស់អ្នក កំពុងជំរុញចលនាសង្គមដែលបង្កើតការផ្លាស់ប្តូរយូរអង្វែង ការពារក្មេងស្រីរាប់ម៉ឺននាក់ពីការកេងប្រវ័ញ្ច។
Help us continue making a difference. Your donation, no matter how small, can create a big impact.