បញ្ចប់ការជួញដូរ មុនពេល
វាចាប់ផ្តើម

បំពាក់បំប៉ន និងផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងស្ត្រីវ័យក្មេងដើម្បីពួកគេ
អាចត្រូវបានការពារ និងមានសុវត្ថិភាព។

គម្រោងសេរីភាព AusCam គឺជាអង្គការប្រឆាំងការជួយដូរអន្តរជាតិមួយ ដែលការពារក្មេងស្រីក្នុងប្រទេសកម្ពុជាពីការរំលោភបំពាន។ ពិសេសជាងនេះ យើងកំណត់អត្តសញ្ញាណក្មេងស្រីដែលស្ថិតក្នុងស្ថានភាពហានិភ័យខ្ពស់ ផ្តល់ការការពារ/កិច្ចអន្តរាគមន៍បន្ទាន់ និងបន្ទាប់មកវិនិយោគពេញទំហឹងលើការអប់រំ និងសមត្ថភាពដើម្បីកែប្រែសហគមន៍របស់ពួកគេ។

ពេលនេះ ក្មេងស្រីក្នុងប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងការគំរាមកំហែងថ្មីនិងដែលកំពុងមានការរីកដុះដាល
យ៉ាងឆាប់រហ័ស។ ការបំពានផ្លូវភេទកុមារតាមអនឡាញ (OCSE) ត្រូវបានប៉ាន់ប្រមាណថាមានផលជះដោយផ្ទាល់
ចំនួន 11% លើកុមារកម្ពុជា ជីវិតប្រមាណជា 160,000 ដែលត្រូវបាន
រងទុក្ខ និងបំផ្លាញជារៀងរាល់ឆ្នាំ ហើយចំនួននេះគឺកំពុងកើនឡើងទ្វេរដង។

បំពាក់បំប៉ន និងផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងស្ត្រីវ័យក្មេងដើម្បីពួកគេ
អាចត្រូវបានការពារ និងមានសុវត្ថិភាព។

ទស្សនវិស័យរបស់យើងគឺសម្រាប់ ក្មេងស្រីទាំងអស់ នៅគ្រប់ទិសទី ដើម្បីទទួលបានសេរីភាពពីការជួញដូរ និងការកេងប្រវ័ញ្ច។

យើងសម្រេចបេសកកម្មនេះតាមរយៈ៖

AusCam Protection
AusCam Empowerment
Career Development

មានក្មេងស្រីនៅប្រទេសកម្ពុជាច្រើននាក់ណាស់ បានក្លាយជាជនរងគ្រោះនៃការរំលោភបំពានដែលអាចត្រូវបានការពារ។ នេះគឺជាមូលហេតុដែល AusCam ការពារអ្នកដែលស្ថិតក្នុងហានិភ័យខ្ពស់ទាំងអស់នោះតាមរយៈការបង្កើតបាននូវទីកន្លែងដែលមានសុវត្ថិភាពសម្រាប់ពួកគេ ដើម្បីរាយការណ៍អំពីវិបត្តិ ទទួលបានជំនួយ និងទទួលអារម្មណ៍ថាមានអំណាច។

ដើមឡើយ យើងបានធ្វើការក្នុងសាលារៀន និងសហគមន៍ក្នុងតំបន់ ប៉ុន្តែបរិបទកំពុងមានការផ្លាស់ប្តូរ ហើយពេលនេះ យើងត្រូវការឱ្យមានសុវត្តិភាពតាមអនឡាញ។ ដូច្នេះ យើងមានការផ្តោតអារម្មណ៍ជាថ្មី។

យើងបង្ការការបំពានផ្លូវភេទតាមរយៈការកំណត់អត្តសញ្ញាណក្មេងស្រីដែលស្ថិតក្នុងហានិភ័យខ្ពស់ ផ្តល់កិច្ចអន្តរាគមន៍លើវិបត្តិ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ពួកគេ និងបន្ទាប់មកជួយពួកគេ បង្កើតជំនាញ ទំនុកចិត្ត និងភាពធន់សម្រាប់អនាគត។

គាំទ្រដល់ក្មេងស្រីដើម្បីពួកគេក្លាយជាស្ត្រីវ័យក្មេងដែលធ្វើកិច្ចការ ដ៏អស្ចារ្យ

ម្នាក់ឯង យើងមិនអាចបញ្ឈប់ជំនន់នៃការបំពាន និងផលប៉ះពាល់ដ៏មហន្តរាយដែលវាមានលើជីវិតរបស់ក្មេងស្រីបានឡើយ។ ប៉ុន្តែ ដោយមានការគាំទ្ររបស់អ្នក យើងនឹងអភិវឌ្ឍ និងបង្កើនការផ្សារភ្ជាប់ ភាពក្លាហាន និងភាពច្នៃប្រឌិតរបស់ស្ត្រីវ័យក្មេងត្រូវបានបំពាក់បំប៉ន ឱ្យទៅជាភ្នាក់ងារដើម្បីការផ្លាស់ប្តូរសម្រាប់ស្ត្រី ដើម្បីលើកកំពស់ការយល់ដឹង បង្កើតយុទ្ធនាការ និងការតស៊ូមតិសម្រាប់សុវត្ថិភាព។

មានតែជាមួយនឹងសំឡេងពីមនុស្សរាប់ពាន់នាក់ ជួបជាមួយក្មេងស្រីរាប់ពាន់នាក់ និងអំពាវនាវឱ្យពួកគេការពារយ៉ាងសកម្មដល់ខ្លួនឯង និងសហគមន៍របស់ពួកគេទេ ទើបអាចយកឈ្នះលើការគំរាមកំហែងនេះបាន។

រឿងរ៉ាវដែលមានអត្ថន័យសំខាន់

Explore the seven girls exploitation risk factors identified by AusCam Freedom Project and learn how we safeguard vulnerable Cambodian youth.

Sovanna’s growth leadership journey with AusCam Freedom Project and GULL showcases how empowerment, skills development, and social impact can transform lives.

Bopha’s recovery journey growth with AusCam Freedom Project reveals her path to healing, resilience, and personal transformation after online grooming.

ការណ៍នេះអាចសម្រេចទៅបានដោយសារដៃគូដែលនៅទូទាំងពិភពលោករបស់យើង។

Want to see Impact directly in your inbox?

Sign up to receive our newsletter!