ជួបជាមួយស្រីនាង ដែលជាក្មេងស្រីម្នាក់ក្នុងចំណោមក្មេងទាំងអស់របស់យើងដែលបានបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យ!
នៅពេលដែលយើងបានជួបស្រីនាងជាលើកដំបូង ក្នុងឆ្នាំ 2014 នាងបានឆ្លងកាត់កត្តាប្រឈមជាច្រើន ហើយទោះបីជាជីវិតរបស់នាងលំបាកយ៉ាងណាក៏ដោយ នាងមិនដែលបោះបង់ក្តីស្រមៃរបស់ខ្លួនឡើយ។ ឪពុកម្តាយរបស់នាងទើបបានចែកផ្លូវគ្នា បន្សល់ទុកសម្ពាធដ៏ធ្ងន់មួយនេះសម្រាប់ម្តាយររបស់នាងក្នុងការផ្គត់ផ្គង់ ស្រីនាង និងប្អូនប្រុសរបស់នាងតែម្នាក់ឯង។ ពួកគេបានជួលបន្ទប់ដ៏តូចមួយដើម្បីរស់នៅ ហើយម្តាយរបស់លីដា បានប្រកបរបរជាអ្នកលក់បន្លែនៅខាងក្រៅក្បែរផ្ទះដែលពួកគេរស់នៅ។ តែជាអកុសល សម្ពាធនៃការដែលត្រូវបង់ថ្លៃសាលា និងឯកសណ្ឋាន កាន់តែមានបន្ទុកធ្ងន់ ហើយងស្រីនាងត្រូវបានស្នើឱ្យបញ្ឈប់ការសិក្សា។ លីដា បានឮអំពី AusCam ហើយបានណែនាំខ្លួន និងចែករំលែករឿងរ៉ាវជីវិតរបស់នាងដល់មន្ត្រីកិច្ចការសង្គមរបស់យើងដែលពេលនោះកំពុងធ្វើទស្សនកិច្ចនៅសាលារបស់នាង។ ឱកាសថ្ងៃនោះបានផ្លាស់ប្តូរជីវិតរបស់ស្រីនាង។
រយៈពេល 8ឆ្នាំ នៃការផ្គត់ផ្គង់ និងការណែនាំពីសំណាក់ AusCam លីដាបានបញ្ចប់ការសិក្សានៅឆ្នាំ 2022 ផ្នែកអក្សរសាស្ត្រខ្មែររយៈពេល 4 ឆ្នាំ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលនេះគឺជាជំហ៊ានមួយដែលកៀកក្បែរក្តីសុបិនរបស់នាងនៃការក្លាយខ្លួនជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរមួយរូប។
ជាសង្ខេបមកទល់បច្ចុប្បន្ននេះ ស្រីនាងកំពុងបម្រើការងារជាអ្នកបង្ហាត់បង្ហាញក្រៅម៉ោងម្នាក់ ជាមួយក្លឹប Glow របស់យើង (ក្លឹបស្ត្រី) ហើយក៏កំពុងធ្វើការជាគ្រូបង្រៀនភាសាខ្មែរក្នុងអង្គការដ៏ធំមួយនៅទីក្រុងភ្នំពេញផងដែរ។
ស្រីនាងគឺជាអនាគតរបស់ប្រទេសកម្ពុជា ដែលជាស្ត្រីវ័យក្មេងជំនាន់ថ្មីដែលរឹងមាំ ឯករាជ និងមានភាពធន់។ អ្វីដែលយើងត្រូវការគឺមានមនុស្សដែលជឿជាក់ និងផ្តល់ឱកាសដល់ពួកគេតែប៉ុណ្ណោះ កិច្ចការផ្សេងទៀត ពួកគេអាចធ្វើបាន។
"បើគ្មានការទ្រទ្រង់ពី AusCam ទេ ក្តីសុបិនរបស់ខ្ញុំមិនអាចក្លាយជាការពិតបានឡើយ។ AusCam បានជួយខ្ញុំច្រើនជាងអ្វីដែលខ្ញុំបានរំពឹងទៅទៀត។ ការអប់រំមានគុណតម្លៃសម្រាប់ខ្ញុំនៅថ្ងៃនេះ។ បើគ្មានការអប់រំទេ ខ្ញុំមិនអាចមកដល់ទីនេះដូចថ្ងៃនេះទេ គឺជាការយល់អំពីខ្លួនឯង និងធ្វើអ្វីដែលខ្ញុំស្រលាញ់បំផុត។"