នាថ

Neath

ក្មេងស្រីម្នាក់ៗ ដែលយើងបានធ្វើការជាមួយគឺសុទ្ធតែមានលក្ខណៈពិសេសរៀងខ្លួន ដូច្នេះ កិច្ចការរបស់យើងត្រូវតែមានលក្ខណៈពិសេសដូចគ្នាដែរ។ យើងជឿជាក់ក្នុងការគាំទ្រជាបុគ្គល ហើយយើងប្តេជ្ញាចិត្តបន្តដំណើរជាមួយក្មេងស្រីគ្រប់គ្នា និងក្រុមគ្រួសាររបស់ពូកគេដើម្បីបង្ការការជួញដូរ មុនពេលវាកើតឡើង។ នេះគឺជាឧទាហរណ៍ មួយ៖

នាថ មានអាយុ 16 ឆ្នាំ ហើយរស់នៅជាមួយម្តាយរបស់នាង និងប្អូនស្រីចុង។ ម្តាយរបស់នាង ធ្វើការក្នុងរោងចក្រកាត់ដេរ ហើយថ្មីៗនេះនាងបានចាកចេញពីប្តីរបស់នាង ដោយសារប្តីរបស់នាងបានបង្ហាញកាយវិការផ្លូវភេទមិនសមរម្យដាក់កូនៗ។ ម្តាយរបស់នាងបានចាប់ផ្តើមធ្វើការច្រើនម៉ោងដើម្បីរកប្រាក់ចំណូលបំពេញតម្រូវការ និងបង់ថ្លៃសិក្សាសម្រាប់ការសិក្សារបស់នាថ ប៉ុន្តែគាត់បានខ្ចីលុយគេ ហើយបំណុលបានកើនឡើងកាន់តែច្រើន ហើយនាថត្រូវនៅផ្ទះម្នាក់ឯងជារឿយៗដើម្បីមើលថែប្អូនរបស់នាងដែលទើបកើតដោយសារតែគ្មាននរណាផ្សេងទៀតអាចធ្វើកិច្ចការនេះទេ។

អ្វីៗកាន់មានភាពលំបាក ប៉ុន្តែសំណាងល្អ ម្តាយរបស់នាថបានដឹងអំពីខ្សែរទូរស័ព្ទសេរីភាព របស់ AusCam ដែលជាខ្សែរបណ្តាញទូរស័ព្ទដោះស្រាយវិបត្តិសម្រាប់ក្មេងស្រីជំទង់មុនគេក្នុងប្រទេសកម្ពុជា។ នាថបានទទួលការឧបត្ថម្ភជាអាហារ កាតទូរស័ព្ទ សម្ភារៈសិក្សា និងវត្ថុប្រើប្រាស់ជាមូលដ្ឋានផ្សេងទៀត។ ហើយដោយសារតែយើងជឿថាការបង្កើតបរិស្ថានដែលមានការការពារ មានសារៈសំខាន់ជាងការផ្តល់តម្រូវការជាសម្ភារៈ យើងបានសហការជាមួយអជ្ញាធរមូលដ្ឋាន និងបង្កើតផែនការសុវត្ថិភាពសម្រាប់គ្រួសារ របស់នាង ហើយមន្ត្រីកិច្ចការសង្គមរបស់យើងតាមដានការរស់នៅរបស់នាថ។ នៅពេលឪពុកចុងរបស់នាថដឹងពីទីតាំងរស់នៅរបស់នាង យើងអាចផ្លាស់ទីលំនៅរបស់ពួកគេបានទាន់ពេលវេលា។ 

យើងក៏បង្កើតបរិស្ថានដែលមានការការពារសម្រាប់ក្មេងស្រីរបស់យើងផ្សេងទៀតតាមរយៈការអប់រំ ហើយម្តាយរបស់នាថក៏បានឱ្យតម្លៃដល់អំណាចរបស់ការអប់រំ ដើម្បីទទួលបានការងារដែលមានសុវត្ថិភាព និងស្ថេរភាព ដូច្នេះយើងបានទទួលនាថឱ្យធ្វើការក្នុងមជ្ឈមណ្ឌល Shine របស់យើង និងផ្តល់ទីអាស្រ័យដល់នាងដើម្បីផ្តោតលើការសិក្សារបស់នាង។ 

នាថពេលនេះ លែងនៅផ្ទះម្នាក់ឯង និងពិបាកក្នុងការសិក្សាទៀតហើយ។ នាងជាសិស្សពូកែប្រចាំថ្នាក់ម្នាក់ មានមិត្តភក្តិល្អជាច្រើន និងមានចិត្តរីករាយសម្រាប់ចូលរៀនថ្នាក់វិទ្យាល័យ។ យើងប្តេជ្ញាចិត្តដើម្បីធ្វើសុវត្ថិភាព និងភាពជោគជ័យរបស់នាថ ដោយយើងដឹងថានាថ ក៏ដូចជាក្មេងស្រីរាប់រយនាក់ផ្សេងទៀតនឹងប្រើប្រាស់ឱកាស ជម្រើស និងសេរីភាពរបស់ពួកគេដើម្បីធ្វើកិច្ចការដ៏អស្ចារ្យ។

ចែករំលែកការផ្សាយ

ការផ្សាយដែលទាក់ទង

My Recovery Journey: A Path to Healing and Growth

This is the story of Bopha*, a 17 year-old girl who lives in Phnom Penh, who went through a serious mental health

Sokunthea stands as a beacon of hope, transforming challenges into opportunities while inspiring her team to unite in their mission to empower

ស្រីនាង

Meet Sreyneang.. One of our University Graduates! When we first met Sreyneang in 2014 she faced many challenges and although life was