ដាណេគឺជានិសិត្សបញ្ចប់ថ្នាក់សាកលវិទ្យាល័យ និងជាជំនួយការអ្នកគ្រប់គ្រងមួយរូបក្នុងក្រុមហ៊ុនដ៏ធំមួយក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែ រយៈពេលមិនយូរប៉ុន្មានដែលបានកន្លង នៅពេលនាងរៀបនឹងបោះបង់ការសិក្សា។
នាងប្រញាប់ប្រញាល់ប្រើពេលវេលាពេលថ្ងៃរបស់នាង ធ្វើកិច្ចការសាលា ចូលរៀនវគ្គខ្លីតាមអនឡាញ និងរៀនសូត្របន្ថែម ហើយពេលយប់នាងត្រូវធ្វើការដើម្បីផ្គត់ផ្គង់គ្រួសាររបស់នាង។ ប៉ន្តែនៅពេលនាងបាត់បង់ការងាររបស់នាង គ្រួសាររបស់នាងបានបាត់បង់ប្រភពប្រាក់ចំណូលមួយផ្នែកធំ។ លុយនេះទៀតសោត មិនសម្រាប់តែគ្រួសាររបស់នាងប៉ុណ្ណោះទេ គឺថែមទាំងសម្រាប់ថ្លៃព្យាបាលជំងឺរ៉ាំរ៉ៃរបស់នាងទៀតផង។
នៅពេលដែលក្មេងស្រីស្ថិតក្នុងវិបត្តិដ៏ធំបែបនេះ ពួកគេកាន់តែក្លាយជាមនុស្សដែលងាយរងគ្រោះទៅនឹងការកេងប្រវ័ញ្ច ដូច្នេះក្រុមគ្រប់គ្រងករណីបានកំណត់អត្តសញ្ញាណរបស់នាងបានឆាប់ ហើយបានផ្តល់ឱ្យនាងនូវការថែទាំសុខភាព និងជំនួយជាអាហារដល់គ្រួសាររបស់នាង។ នាងត្រូវបានណែនាំ និងលើកទឹកចិត្តឱ្យស្នាក់នៅសាលារៀន ចូលរៀនវគ្គបណ្តុះបណ្តាលជំនាញរបស់ AusCam ដើម្បីពង្រឹងជំនាញទំនាក់ទំនង និងជំនាញសង្គមរបស់នាង រៀនពីរបៀបរៀបចំ CV និងស្វែងរកការងារថ្មី។ ខណៈពេលនោះដែរ ក្រុមផ្នែកអប់រំរបស់យើងបានផ្តល់សម្ភារៈសិក្សា និងអាហារូបករណ៍ដល់នាងដើម្បីស្នាក់នៅក្នុងសាកលវិទ្យាល័យ។
សង្ខេបមកទល់ថ្ងៃនេះ ដាណេចំណាយពេលវេលាពេលយប់របស់នាង រៀបចំយុទ្ធសាស្ត្រមួយដើម្បីបង្កើតអាជីវកម្មមួយក្នុងពេលឆាប់ៗនេះ។
ក្មេងស្រីជាច្រើនមិនមានឱកាសដូចដាណេទេ ពីព្រោះក្មេងស្រីងាយនឹងត្រូវបង្ខំឱ្យបោះបង់ការសិក្សានៅពេលដែលមានវិបត្តិកើតឡើង។ នេះគឺជាវដ្តនៃវិសមភាពយេនឌ័រ ដែលកំពុងតែបន្តនៅប្រទេសកម្ពុជា ដែល AusCam កំពុងធ្វើការដើម្បីបង្អាក់ដំណើរនេះ ហើយនៅពេលដែលក្មេងស្រីកាន់តែច្រើនយល់ពីតម្លៃរបស់ពួកគេ គ្រួសារកាន់តែច្រើនឱ្យតម្លៃដល់ការអប់រំរបស់ក្មេងស្រី និងក្រុមហ៊ុនកាន់តែច្រើនទទួលបានអត្ថប្រយោជន៍ពីស្ត្រីដែលមានសិទ្ធិអំណាច មានការអប់រំ និងមានភាពជឿជាក់ វដ្ដមួយនេះនឹងបំផ្លាញជាក់ជាមិនខាន។
"ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យនៅឆ្នាំ 2021 លើមុខវិជ្ជាគណិតវិទ្យា ប៉ុន្តែទម្រាំសម្រេចបានសមទ្ធផលនេះ ខ្ញុំត្រូវឆ្លងកាត់កត្តាប្រឈមច្រើនណាស់ ដោយសារតែខ្ញុំត្រូវរៀនផង និងធ្វើការដើម្បីផ្គត់ផ្គង់គ្រួសារ និងខ្លួនឯងផង។ កិច្ចកាសាលា លំហាត់ និងភារៈការងារបូកបញ្ចូលគ្នា បង្កើតបានជាភាពតានតឹង និងភាពហត់នឿយជាពន់ពេកសម្រាប់ខ្ញុំ ជាពិសេសគឺការធ្វើការងារនៅពេលយប់ដើម្បីឱ្យស្របតាមកាលវិភាគដ៏មមាញឹករបស់ខ្ញុំ។
នេះគឺជាកន្លែងដែល AusCam បានជួយផ្គត់ផ្គង់ដល់គ្រួសាររបស់ខ្ញុំនិងខ្ញុំ។ ដោយសារតែការរាតត្បាតនៃជំងឺ COVID-19 និងការបិទខ្ទប់ ខ្ញុំបានបាត់បង់ការងារ ហើយគ្រួសាររបស់ខ្ញុំបានបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន។ មន្ត្រីកិច្ចការសង្គមរបស់ AusCam តាមដានខ្ញុំ និងរៀបចំឱ្យមានកញ្ចប់ជំនួយជាអាហារបន្ទាន់សម្រាប់គ្រួសារនាងខ្ញុំខណៈដែលធានាថាខ្ញុំនៅតែអាចទទួលការព្យាបាលនៅមន្ទីពេទ្យ សម្រាប់ស្ថានភាពជំងឺរ៉ាំរ៉ៃរបស់នាងខ្ញុំ។ ការបណ្តុះបណ្តាល និងសេវាអប់រំ របស់ AusCam ក៏បានជួយខ្ញុំជាមួយនឹងការបង្ហាត់បង្ហាញដើម្បីពង្រឹងដល់ជំនាញផ្នែកសង្គមរបស់ខ្ញុំ និងជួយរៀបចំCV របស់ខ្ញុំ និងស្វែងរកការងារថ្មី។ សេវាអប់រំរបស់ AusCam បានជួយផ្តល់ឱ្យខ្ញុំនូវការផ្គត់ផ្គង់សម្ភារៈសិក្សា ឯកសណ្ឋាន និងស្បែកជើងតាំងពីខ្ញុំរៀននៅថ្នាក់វិទ្យាល័យ និងធានាថានាងខ្ញុំទទួលបានអាហារូបករណ៍ពេញលេញសម្រាប់ការសិក្សាថ្នាក់សាកលវិទ្យាល័យរបស់នាងខ្ញុំ។ បើគ្មានការគាំទ្រនេះទេ ឪពុកម្តាយរបស់នាងខ្ញុំ នឹងមិនអាចមានលទ្ធភាពផ្គត់ផ្គង់ខ្ញុំដើម្បីបន្តការសិក្សា និងមិនអាចមានឱកាសដើម្បីបន្តមហិច្ឆតារបស់នាងខ្ញុំបានឡើយ។