សោភា

Sorphea

យើងបានជួបសោភានៅពេលដែលវិបត្តិជំងឺរាតត្បាតពិភពលោកកំពុងស្ថិតក្នុងកម្រិតរីករាលដាលខ្លាំង។ នាងរស់នៅក្នុងផ្ទះដ៏តូចមួយជាមួយម្តាយ ឪពុក និងប្អូនប្រុស។ រាល់ថ្ងៃម្តាយរបស់នាងប្រឹងប្រែងធ្វើការនៅក្នុងហាងដ៏តូចមួយ រកចំណូលបានត្រឹម $2.50 ហើយងឪពុករបស់នាងនេសាទត្រីពីស្ទឹងមកធ្វើម្ហូប។ សោភា និងប្អូនប្រុសរបស់នាងប្រឹងប្រែងរៀនសូត្រណាស់ ហើយឪពុកម្តាយរបស់នាងមានមោទនភាពជាខ្លាំង។

ជាអកុសល មានកត្តាប្រឈមជាច្រើនបានរារាំងដល់សោភា។ ដោយសារតែជំងឺរាតត្បាត បានធ្វើឱ្យសាលារៀនរបស់នាង ត្រូវបិទទ្វារ ដែលតម្រូវឱ្យនាងសិក្សាតាមអនឡាញ ខណៈដែលសេវាអ៊ីនថឺណេតរបស់នាងមានកំណត់ ហើយម្តាយរបស់នាងត្រូវចេញក្រៅដើម្បីធ្វើការងារ។ ផ្ទះរបស់សោភានៅជិតស្ទឹង ដែលជារឿយៗត្រូវជួបគ្រោះទឹកជំនន់ ហើយនាងក៏ធ្លាប់កើតជំងឺឆ្លងជាច្រើនដងដោយសារទឹកកខ្វក់។ ឪពុករបស់នាងបានខ្ចីលុយគេ $200 ដើម្បីជួសជុលផ្ទះ និងការពារពីទឹកជំនន់ ប៉ុន្តែពេលនេះគឺត្រូវប្រឈមមុខនឹងសម្ពាធដ៏ធំនោះគឺត្រូវសងបំណុល ខណៈដែលប្រាក់ចំណូលនៅមានកម្រិតនៅឡើយ។

នៅប្រទេសកម្ពុជា ការដែលមានប្រាក់ចំណូលថេរ វាផ្តល់នូវសុវត្ថិភាពដល់កូនៗ និងទម្លាក់សម្ពាធចេញពីកុមារពីការរកងារដែលមិនស្របច្បាប់ ដែលនេះអាចដឹកនាំឱ្យមានការកេងប្រវ័ញ្ចដោយងាយ។ យើងប្រឹងប្រែងធ្វើការ ដើម្បីការពារការណ៍នេះពីការកេងប្រវ័ញ្ច។

ក្រុមគ្រួសាររបស់សោភា ទទួលបានកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ ដែលផ្គត់ផ្គង់ពេញលេញលើអាហារហូបចុក និងកាតទូរស័ព្ទមួយ ដើម្បីឱ្យមន្ត្រីកិច្ចការសង្គមរបស់យើងអាចទាក់ទងជាប្រចាំជាមួយនាង ដើម្បីធានាថានាងមានសុវត្ថិភាព។ យើងបានធ្វើការជាមួយឪពុកម្តាយរបស់នាង ដើម្បីរកឱ្យឃើញយុទ្ធសាស្ត្ររំដោះខ្លួនពីបំណុល តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលស្តីអំពីសារៈសំខាន់នៃការរួចពីបំណុល និងការរួមចំណែកក្នុងការជួសជុលលំនៅឋានដើម្បីសោភាមានទីកន្លែងស្នាក់នៅមានសុវត្ថិភាព។

យើងមានការតាំងចិត្តខ្ពស់ដើម្បីបង្កើតផលជះរយៈពេលវែងសម្រាប់ក្មេងស្រីជាអាទិភាព ដូច្នេះ យើងសូមថ្លែងអំណរគុណ សម្រាប់ការដែលអ្នកបានដើរលើវិថីនេះជាមួយក្មេងស្រីដើម្បីបង្ការ មិនឱ្យមានការជួញដូរ មុនពេលដែលវាកើតឡើង។

ចែករំលែកការផ្សាយ

ការផ្សាយដែលទាក់ទង

My Recovery Journey: A Path to Healing and Growth

This is the story of Bopha*, a 17 year-old girl who lives in Phnom Penh, who went through a serious mental health

Sokunthea stands as a beacon of hope, transforming challenges into opportunities while inspiring her team to unite in their mission to empower

ស្រីនាង

Meet Sreyneang.. One of our University Graduates! When we first met Sreyneang in 2014 she faced many challenges and although life was