វាគឺស្ថិតក្នុងពេលវេលាបែបនេះ នៅពេលដែលយើងមើលឃើញភាពភ័យខ្លាចមកលើប្រទេសអាហ្វហ្គានីស្ថាន វីរុសនៅតែកំពុងវាយលុកប្រទេសកម្ពុជា ហើយភាពអស្ថេរភាពនៅគ្រប់ប៉ុស្ត៍ នៅពេលដែលយើងរកមើលមនុស្សដែលពាក់ស្លាកឈ្មោះ ដែលសរសេរថា "មនុស្សធម៌"។ ជួយផង!
តើអ្នកជាមនុស្សដែលមានមនុស្សធម៌ដែរឬទេ? អ្នកអាចជាមនុស្សមានចិត្តសប្បុរស តែប្រហែលជាអ្នកមិនដឹងខ្លួន។
សម្រាប់យើងភាគច្រើន ពាក្យថា មនុស្សធម៌ ស្តាប់ទៅដូចជាធំធេងណាស់។ វាស្តាប់ទៅដូចជាត្រូវឱ្យមានការលះបង់ច្រើនណាស់។ មនុស្សធម៌ ស្តាប់ទៅដូចជាមនុស្សម្នាក់នោះត្រូវជាមិត្តភក្តិរបស់ Mother Teresa អ៊ីចឹង!
វាគឺជាស្លាកឈ្មោះដែលមនុស្សយើងតិចតួចណាស់អាចពាក់បានដោយសារមនុស្សដែលមានចិត្តមនុស្សធម៌ជួយសង្រ្គោះជីវិត។
ពួកគេបន្ថូបន្ថយការឈឺចាប់។
ពួកគេធ្វើកិច្ចអន្តរាគមន៍ដើម្បីការពារ។
ពួកគេមិនបោះបង់ឡើយ។
AusCam មិនដែលត្រូវបានទទួលស្គាល់ថាជាអង្គការមនុស្សធម៌ទេ ពីព្រោះស្លាកឈ្មោះរបស់យើងសរសេរថា "ប្រឆាំងការជួញដូរ" ប៉ុន្តែយើងបង្ការការជួញដូរពីព្រោះយើងចង់សង្រ្គោះជីវិតមនុស្សដូចគ្នា ដែរ។
យើងចង់បន្ថូរបន្ថយការឈឺចាប់។
យើងចង់ធ្វើកិច្ចអន្តរាគមន៍ដើម្បីការពារ។
យើងមិនបោះបង់ឡើយ។
យើងពិតជាជឿថាការរួមចំណែកដ៏ធំបំផុតរបស់យើងនេះ នឹងបម្រើដល់ការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រីដែលធ្លាប់ស្ថិតក្រោមឥទ្ធិពលនៃហានីភ័យដើម្បីក្លាយជាក្រុមមនុស្សមានចិត្តមនុស្សធម៌ជំនាន់ថ្មី ដែលខ្វល់ខ្វាយអំពីសុខទុក្ខរបស់អ្នកដទៃ ជាអ្នកដែលមិននៅស្ងៀមនៅពេលដែលខ្លួនត្រូវបានគេត្រូវការដើម្បីជួយការពារអ្នកដទៃដែលមានវិបត្តិ។
ប្រសិនបើ អ្នកមានចិត្តមនុស្សធម៌អាចគ្រាន់តែជាអ្នកដែលខ្វល់ខ្វាយពីសុខុមាលភាពរបស់មនុស្សដូចគ្នា នោះប្រហែលជាយើងទាំងអស់គ្នាអាចដាក់ស្លាកឈ្មោះថ្មីបានហើយ។
រីករាយទិវាមនុស្សធម៌ពិភពលោក។
រក្សាភាពជាមនុស្សរបស់យើង។