Malis

ម៉ាលីសបានមកដល់គម្រោងសេរីភាព AusCam កាលនាងរៀននៅវិទ្យាល័យ ថ្នាក់ទី 11 ។ នាងមកពីគ្រួសារក្រីក្រ ក្នុងខេត្តមួយនៃប្រទេសកម្ពុជា ប៉ុន្តែឪពុកម្តាយរបស់នាងចង់បានគុណភាពជីវិតដែលល្អប្រសើរសម្រាប់នាង ដូច្នេះនាងត្រូវបានបញ្ជូនឱ្យទៅរស់នៅជាមួយម្តាយមីង និងឪពុកមារបស់នាងនៅទីក្រុងភ្នំពេញ។

តាំងពីតូចមក ម៉ាលីសមានចំណូលចិត្តខ្ពស់ក្នុងការរៀនសូត្រ ប៉ុន្តែវាមិនងាយស្រួលសម្រាប់នាងការដែលរស់នៅក្នុងគ្រួសារដែលមានសមាជិកច្រើននោះទេ។ ក្នុងរយៈពេលដែលនាងកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ម៉ាលីសត្រូវរងការរំលោភបំពានផ្លូវអារម្មណ៍ពីសំណាក់ឪពុកមា និងម្តាយមីងរបស់នាង។ ពួកគេមិនយល់អំពីការតាំងចិត្តក្នុងការសិក្សារបស់នាងទេ ហើយពួកគេនិយាយថានាងនឹងមិនអាចប្រលងជាប់នោះទេ ពួកគេបានឱ្យនាងបោះបង់ការសិក្សា ដើម្បីរកលុយសម្រាប់គ្រួសាររបស់នាង។ 

ប៉ុន្តែ មុននឹងរឿងនេះបានកើតឡើង ម៉ាលីសបានជួបជាមួយមន្ត្រីកិច្ចការសង្គមម្នាក់ដែលធ្លាប់បានឃើញនាងនៅសាលារៀន។ មន្ត្រីកិច្ចការសង្គមម្នាក់នោះគឺមកពីគម្រោងសេរីភាព AusCam ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ម៉ាលីសបានទទួលអាហារូបករណ៍ដើម្បីបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា កង់មួយសម្រាប់ជិះទៅសាលារៀនជារៀងរាល់ថ្ងៃ និងអង្ករផ្គត់ផ្គង់គ្រួសារ។ 

ហើយនាងបានធ្វើវាបានសម្រេចមែន! 

ម៉ាលីស បានប្រលងជាប់ បញ្ចប់ថ្នាក់វិទ្យាល័យ ហើយឥលូវនេះគឺជាសមាជិកម្នាក់ក្នុងចំណោម គណៈកម្មកាដឹកនាំក្មេងស្រី (GLC) ទាំង 10នាក់របស់ AusCam ដែលផ្តល់ជំនួយការយ៉ាងល្អវិសេសវិសាលដល់អង្គការ និងដើរតួនាទីជាអ្នកបង្ហាត់បង្ហាញទៅដល់ក្មេងស្រីដែលក្មេងជាងផ្សេងទៀតដើម្បីការពារពួកគេពីការបោះបង់ការសិក្សា។ 

ម៉ាលីស ប្រឹងប្រែងធ្វើការ ហើយឥលូវនេះ នាងជានិស្សិតផ្នែកទីផ្សារមួយរូបនៅវិទ្យាស្ថានជាតិផ្នែកពាណិជ្ជកម្មនៅទីក្រុងភ្នំពេញ និងរស់នៅជាមួយសិស្សដែលទទួលបានការជួយឧបត្ថម្ភពី AusCam ដូចគ្នា។

មាគ៌ាទៅកាន់ភាពជោគជ័យគឺតែងតែត្រូវការជួសជុលជានិច្ច ប៉ុន្តែជាមួយនឹងបរិស្ថានត្រឹមត្រូវ និងមនុស្សដែលត្រឹមត្រូវ ក្មេងស្រីត្រូវបានផ្តល់សិទ្ធិអំណាចដើម្បីឱ្យពួកគេជ្រើសរើសមាគ៌ាទៅទីកន្លែងដែលពួកគេចង់ទៅបានដោយខ្លួនឯង។ 

ព័ត៌មានលម្អិតអំពីការកំណត់អត្តសញ្ញាណត្រូវបានដកចេញសម្រាប់ឯកជនភាព ហើយពាក្យពេជ្រមួយចំនួនត្រូវបានកែសម្រួល បន្តិចបន្តួចដើម្បីបកប្រែទៅជាភាសាអង់គ្លេសមានអត្ថន័យកាន់តែប្រសើរ។

ចែករំលែកការផ្សាយ

ការផ្សាយដែលទាក់ទង

In recent years, Cambodia has seen a troubling rise in cases of online child sexual exploitation, particularly among teenage girls. AusCam Freedom

Sovanna: A Journey of Growth and Leadership

Amidst the constraints of cultural expectations, Sovanna rises as a symbol of empowerment, courageously embracing her journey with AusCam to challenge societal

My Recovery Journey: A Path to Healing and Growth

This is the story of Bopha*, a 17 year-old girl who lives in Phnom Penh, who went through a serious mental health