ផានី

Phany

យើងរស់នៅក្នុងទីកន្លែងដែលគ្មាននរណាម្នាក់ចង់រស់នៅទេ។ វាគឺជារោងដ៏តូចមួយនៅលើតំបន់លូ។ សមាជិកគ្រួសាររបស់ខ្ញុំ ទាំងប្រាំបួននាក់ រស់នៅក្នុងបន្ទប់ដ៏តូចចង្អៀតមួយ។ ម្ចាស់ដីអនុញ្ញាតឱ្យយើងសាងសង់ជម្រកបណ្តោះអាសន្ន ក្នុងលក្ខខណ្ឌដែលយើងមើលថែទាំសម្បត្រិរបស់គាត់។

លើកលែងខ្ញុំ និងប្អូនស្រីរបស់ខ្ញុំ បងប្អូនរបស់ខ្ញុំទាំងអស់សុទ្ធតែបានបោះបង់ការសិក្សា ដើម្បីរកលុយ ហើយខ្ញុំក៏គិតថាខ្ញុំក៏នឹងធ្វើបែបនេះដែរ។ យើងមិនដែលមានអាហារបរិភោគគ្រប់គ្រាន់ ហើយផ្ទះរបស់យើងបានក្លាយជាទីកន្លែងមួយដែលគ្មានភាពរីករាយទាល់តែសោះ។

មុនពេលដែលខ្ញុំសម្រេចចិត្តឈប់រៀន ខ្ញុំបានជួបមនុស្សម្នាក់មកពី AusCam។ ក្រុមការងារនៅទីនោះបង្ហាញការស្វាគមន៍ដល់ខ្ញុំ វាដូចជាខ្ញុំបានរកឃើញទីកន្លែងដ៏រីករាយរបស់ខ្ញុំហើយ។ ខ្ញុំបានរៀបរាប់ប្រាប់ពួកគាត់គ្រប់យ៉ាង ចែករំលែកអំពីអ្វីដែលខ្ញុំបារម្ភបំផុត និងអំពីក្តីសុបិនរបស់ខ្ញុំ។ ពួកគាត់បានផ្តល់ប្រាក់ឧបត្ថម្ភថ្លៃអាហារប្រចាំខែដល់គ្រួសាររបស់ខ្ញុំ ប្រសិនបើខ្ញុំសន្យាថាស្នាក់នៅក្នុងសាលារៀន។ ពួកគាត់ថែមទាំងចេញថ្លៃចំណាយសម្រាប់សម្ភារៈសិក្សារបស់ខ្ញុំទៀតផង និងជួយខ្ញុំរកបានការងារក្រៅម៉ោងដែលមានសុវត្ថិភាព ដើម្បីខ្ញុំអាចជួយដល់គ្រួសាររបស់ខ្ញុំបាន។ ក្រុមការងាររបស់ AusCam បានបង្ហាត់បង្ហាញ និងគាំទ្រខ្ញុំ។ ពួកគាត់បានផ្តល់កម្លាំងចិត្តដល់ខ្ញុំដើម្បីបន្តដំណើរទៅមុខ។

ពេលនេះ ខ្ញុំគឺជាសិស្សសាកលវិទ្យាល័យជំនាន់ទី 1 (ដែលទទួលបានអាហារូបករណ៍!) ហើយខ្ញុំកំពុងធ្វើការជាបុគ្គលិកពេញម៉ោង រកប្រាក់ចំណូលបានបន្ថែមទៀតសម្រាប់គ្រួសារទាំងមូលរបស់ខ្ញុំ។ វាពិតជាពិបាកក្នុងការធ្វើតុល្យភាពរវាងការងារពេញម៉ោង និងកិច្ចការសាលា ក្នុងពេលតែមួយ ប៉ុន្តែ AusCam គឺកំពុងស្ថិតនៅទីនេះនៅឡើយ។ ខ្ញុំមានមោទនភាពចំពោះការដែលខ្ញុំបានឆ្លងកាត់មកដល់ឆ្ងាយត្រឹមនេះ ពីកន្លែងដែលខ្ញុំមិនធ្លាប់គិតថាខ្ញុំអាចនៅមានជម្រើសផ្សេងទៀតឡើយ។

ខ្ញុំបានប្រាប់ AusCam ថា ខ្ញុំលែងត្រូវការជំនួយហិរញ្ញវត្ថុពួកគាត់ទៀតហើយ ដូច្នេះពួកគាត់អាចចំណាយកញ្ចប់នេះសម្រាប់ក្មេងស្រីម្នាក់ផ្សេងទៀតដែលកំពុងត្រូវការ ប៉ុន្តែខ្ញុំដឹងថាពួកគាត់នឹងនៅតែជាជំហ៊រសម្រាប់ជួយដល់ខ្ញុំជានិច្ច។

ចែករំលែកការផ្សាយ

ការផ្សាយដែលទាក់ទង

My Recovery Journey: A Path to Healing and Growth

This is the story of Bopha*, a 17 year-old girl who lives in Phnom Penh, who went through a serious mental health

Sokunthea stands as a beacon of hope, transforming challenges into opportunities while inspiring her team to unite in their mission to empower

ស្រីនាង

Meet Sreyneang.. One of our University Graduates! When we first met Sreyneang in 2014 she faced many challenges and although life was