Katlika និង Mearodey 'ភ្នាក់ងារដើម្បីការផ្លាស់ប្តូរសម្រាប់ស្ត្រី'

Katlika & Mearodey ‘Sisterhood of Change Agents’

ភ្នាកងារសម្រាប់ការផ្លាស់ប្តូរចែករំលែកទស្សនៈវិស័យជាមួយលោកជំទាវ។

នៅថ្ងៃទី 2 ខែតុលា ភ្នាក់ងារពីររូបក្នុងចំណោមភ្នាក់ងារស្ត្រីដ៏អស្ចារ្យរបស់យើងធ្វើបទបង្ហាញពីមេរៀន និងបទពិសោធន៍របស់ពួកគេនៅក្នុងបន្ទប់ប្រជុំរបស់ថ្នាក់ដឹកនាំអង្គការក្រៅរដ្ឋាភិបាលនៅសណ្ឋាគារ Himawari ក្នុងទីក្រុងភ្នំពេញ។ ពួកគេទទួលបានការចាប់អារម្មណ៍ពីអ្នកវត្តមានក្នុងសាលទាំងអស់នៅពេលដែលពួកគេនិយាយអំពីក្តីសង្ឃឹម និងការផ្តល់អំណាចដែលអាចបង្កើតឱ្យមានសុវត្ថិភាពតាមអនឡាញសម្រាប់កុមារ 160,000 នាក់ដែលត្រូវបានប៉ាន់ប្រមាណថាត្រូវរងការប៉ះពាល់ពីការបំពានផ្លូវភេទកុមារតាមអនឡាញនៅប្រទេសកម្ពុជា។

កំឡុងពេល សិក្ខាសាលាសិក្សារបស់ OCSE ដែលឧបត្ថម្ភដោយ Family Care First ដោយទទួលបានមូលនិធិពី USAID Mearodey ដែលជាអ្នកតំណាងរបស់ យុទ្ធនាការ "ក្មេងស្រីសម្រាប់សុវត្ថិភាពអនឡាញ" និង Katlika ដែលជាអ្នកតំណាងរបស់ យុទ្ធនាការ "អំណាចរបស់ក្មេងស្រី" បានចែករំលែកបទពិសោធន៍ និងដំណើររបស់ពួកគេនៃការក្លាយខ្លួនជាអ្នកដឹងនាំយុទ្ធនាការដែលកំពុងមានឈ្មោះបោះសំឡេងក្នុងចំណោមស្ត្រីវ័យក្មេងរាប់ពាន់នាក់។

ពួកគេបាននិយាយអំពីអ្នករៀបចំយុទ្ធនាការ សិក្ខាសាលាអំពីទំនាក់ទំនង និងបញ្ហាប្រឈមនៃការសម្របសម្រួល និងការធ្វើការក្នុងរបៀបដែលថ្មីជាមួយគ្នា។ ពួកគេបានចែករំលែកក្តីសង្ឃឹមរបស់ពួកគេ និងកម្លាំងចិត្តដែលពួកគេទទួលបានពីភាពជាអ្នកដឹងនាំ ក្នុងការធ្វើការជាមួយគ្នា ក្នុងការបម្រើ និងការពារអ្នកដទៃ និងក្នុងការតម្រែតម្រង់ខ្លួនឯង។ ភ្នាក់ងារសម្រាប់ការផ្លាស់ប្តូរទាំងនេះបានចែករំលែកដំណើរវីរៈភាពរបស់ខ្លួន និងរបៀបដែលកម្មវិធីសេរីភាព AusCam បានគាំទ្រ បំពាក់បំប៉ន និងផ្តល់អំណាចដល់ពួកគេ។

លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកស្រី តាន់ សូដានី ប្រធាននាយកដ្ឋានគោលនយោបាយ ICT នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងចំណោមអ្នកចូលរួម ដែលបានបញ្ជាក់ពីតួនាទីសំខាន់ដែលយុវជនមានក្នុងការប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ច។ ទាំងអស់គ្នា រដ្ឋាភិបាល យុវជន អង្គការក្រៅរដ្ឋាភិបាល និងក្រុមគ្រួសារ សុទ្ធតែមានអំណាចដើម្បី ធ្វើឲ្យកម្ពុជាក្លាយជាកន្លែងមានសុវត្ថិភាព!

ចែករំលែកការផ្សាយ

ការផ្សាយដែលទាក់ទង

My Recovery Journey: A Path to Healing and Growth

This is the story of Bopha*, a 17 year-old girl who lives in Phnom Penh, who went through a serious mental health

Sokunthea stands as a beacon of hope, transforming challenges into opportunities while inspiring her team to unite in their mission to empower

ស្រីនាង

Meet Sreyneang.. One of our University Graduates! When we first met Sreyneang in 2014 she faced many challenges and although life was